វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ឱប

កិរិយាសព្ទ· verb [អោប]

Learner aid: verb · [អោប]សំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

យកដៃទាំងពីរព័ទ្ធរួបចូលដិតដល់ទ្រូង; ដេកគងដៃម្ខាងទៅលើអ្វីៗ ទាញរឹតចូលដិតដល់ទ្រូង :

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

១១ ន័យ
១

យកដៃទាំងពីរព័ទ្ធរួបចូលដិតដល់ទ្រូង; ដេកគងដៃម្ខាងទៅលើអ្វីៗ ទាញរឹតចូលដិតដល់ទ្រូង :

ឧទាហរណ៍

“ឈរឱបសសរ, ដេកឱបបង្វេច។ (រ.ស.) ថា ទ្រង់ព្រះអាលិង្គនៈ (ទ្រង់ឱប)។”

២

(ព.ពុ.) ត្រេកត្រអាលភ្លេចខ្លួនទៅរករូប, សំឡេង, ក្លិន, រស, សម្ផស្ស។ល។

៣

(ព.ប្រ.) ឱបក្រសោបមនុស្សអាក្រក់ទុកជាគ្នា; មិនលះអំពើអាក្រក់ចោល (ឱបគំរង់)។

៤

យកដៃទាំងពីររួបព័ទ្ធរឹតក្បាលជង្គង់របស់ខ្លួន :

ឧទាហរណ៍

“អង្គុយឱបក្បាលជង្គង់។”

៥

(ព.ប្រ.) គ្រប់គ្រងរក្សាទុក :

ឧទាហរណ៍

“យកមនុស្សខូចមកឱបក្រសោបទុកឱ្យនៅក្នុងផ្ទះ។”

៦

(ព.ប្រ.) មិនលះអំពើអាក្រក់ចោល; រាប់រកកាន់ជើងមនុស្សអាក្រក់។

៧

យកដៃទាំងពីររួបគ្នាផ្ទាប់នឹងទ្រូងរបស់ខ្លួន :

ឧទាហរណ៍

“ឈរឱបដៃ។”

៨

(ព.ប្រ.) សុំពឹងផ្អែកឬជ្រកកោនដោយទទូចមិនលែងឬមិនព្រមទៅណា។

៩

ឱបផងរឹតផង, ឱបយ៉ាងជិត។

១០

(ព.ប្រ.) រាប់អានឬធ្វើបដិសណ្ឋារៈដោយមានអំណរក្រៃពេក (ហាក់ដូចជានឹងស្ទុះទៅឱប)។

១១

រាប់អានដោយមានអំណរក្រៃពេក ព្រមទាំងមានសេចក្ដីគោរពផង។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់