វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ឱ្យ

កិរិយាសព្ទ· verb [អោយ]

Learner aid: verb · [អោយ]សំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

អញ្ញត្រសព្ទ ដោយអនុវត្តតាមការពិភាក្សាហើយសម្រេចនៃគណៈកម្មការរៀបរៀងវចនានុក្រមខ្មែរគ្រាដំបូងបំផុតក្នុងកាល ព.ស. ២៤៥៩គ.ស. ១៩១៥ថាត្រូវប្រើជា ឱ្យ យ៉ាងនេះ មិនយល់ព្រមឱ្យប្រើជា ឱយ ឬ អោយ ឡើយ) :

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

១១ ន័យ
១

អញ្ញត្រសព្ទ ដោយអនុវត្តតាមការពិភាក្សាហើយសម្រេចនៃគណៈកម្មការរៀបរៀងវចនានុក្រមខ្មែរគ្រាដំបូងបំផុតក្នុងកាល ព.ស. ២៤៥៩គ.ស. ១៩១៥ថាត្រូវប្រើជា ឱ្យ យ៉ាងនេះ មិនយល់ព្រមឱ្យប្រើជា ឱយ ឬ អោយ ឡើយ) :

ឧទាហរណ៍

“ឱ្យប្រាក់, ឱ្យស្បៀង, ឱ្យទ្រព្យរបស់, ឱ្យគ្រឿងស្លៀកពាក់។”

២

ប្រើ, បង្គាប់, ញ៉ាំង :

ឧទាហរណ៍

“ឱ្យធ្វើ, ឱ្យរៀន, ឱ្យទៅ, ឱ្យមក។”

៣

ឱ្យទទួលកាន់មុខការ។

៤

ប្រាប់ដំណើរការណ៍, ប្រាប់រឿងហេតុ :

ឧទាហរណ៍

“សាក្សីឆ្លើយឱ្យការណ៍តាមពិត។”

៥

ប្រាប់ដំណឹង។

៦

ប្រាប់តម្រួយ។

៧

សន្មតនាម ឬ តាំងឈ្មោះ។

៨

ពន្យល់។

៩

ប្រាប់ឧបាយ។

១០

បើកអំណាច, ប្រគល់អំណាច។ល :

ឧទាហរណ៍

“(ព.កា.) បញ្ជាក់ អញ្ញត្រសព្ទ ថាអញ, អ្នក, នេះ, នោះ, ឱ្យ, ហោង កុំឱ្យសរសេរតាមសូរថា អាញ់, នាក់, និះ, នុះ, ឱយ, អ្ហង ថា រីពាក្យអញអ្នក នេះនោះបញ្ជាក់ ដល់ឱ្យនិងហោង ពោលជាពាក្យកាព្យ ឱ្យងាយចាំចង សរសេរម្ដងៗ កុំភ្លាត់តាមសូរ។ ប៉ុណ្ណេះជាអាទិ៍ ប្រើកុំឱ្យឃ្លាត យកផ្សេងជាថ្នូរ អញ្ញត្រសព្ទ មិនត្រូវផ្លាស់ប្ដូរ ទោះបីមានសូរ ឮផ្សេងក៏ដោយ។”

១១

(ម.ព. ឱ្យនាម)។

ចំណាំការប្រើប្រាស់

(ម.ព. ឧក និង ឪ ផង)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់