វចនានុក្រមចិត្រមូលភ្លើងនាម·[ចិត-ត្រៈ-ម៉ូល-ភ្លើង]ឈ្មោះតិណជាតិដើមតូចៗ សាច់រឹងប្រើជាថ្នាំក្ដៅ; មាន ២យ៉ាងគឺ ដែលមានផ្កាក្រហម ហៅ ចិត្រមូលភ្លើងឈ្មោល, ដែលមានផ្កាស ហៅចិត្រមូលភ្លើងញី។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមចិន[ចិន]ជាតិមនុស្សមួយប្រភេទ ដើមកំណើតនៅប្រទេសចិន ឬមកពីប្រទេសចិន មកនៅក្នុងប្រទេសកម្ពុជាយើង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមចិន្តនាការកិរិយាសព្ទ·[ចិន-តៈ-ណា-កា](រ.ស.) ត្រិះរិះ ពិចារណា គិត :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមចិន្តាកិរិយាសព្ទ·[ចិន-ដា](រ.ស.) ត្រិះរិះ ពិចារណា គិត រំពឹងគិត :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមចិន្តាមណីនាម·[ចិន-ដា-មៈ-នី]ឈ្មោះកែវ ឬឈ្មោះមន្ត ដ៏ឧត្តមសមសេចក្ដីប្រាថ្នា (មាននិយាយតំណាលតែក្នុងរឿងពីព្រេងនាយ)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមចីពរនាម·[ចី-ព]គ្រឿងស្លៀកដណ្ដប់សម្រាប់អ្នកបួសក្នុងពុទ្ធសាសនា; ខ្មែរប្រើពាក្យនេះចំពោះតែឧត្តរាសង្គ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមចីរភាពនាម·[ចេ-រៈ-ភាប]ភាពបន្តមានជាដរាបនៃដំណើរការអ្វីមួយដោយមិនកំណត់រយៈពេល។ ភាពបន្តមានជាដរាបនេះត្រូវរួមបញ្ចូលទាំងការរក្សាបាននូវបរិស្ថាន ទាំងគុណភាពនៃជីវភាពរស់នៅរបស់មនុស្ស :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមចីវរកាលនាម·[ចី-វ៉ៈ-រ៉ៈ-កាល](ព.វិ.) កាល ឬ សម័យដែលព្រះសម្ពុទ្ធទ្រង់អនុញ្ញាតឱ្យពួកភិក្ខុទទួលចីវរ ជាកាលនៃចីវរលាភ, រាប់តាំងពីថ្ងៃ ១រោចខែអស្សុជ ទៅដល់ថ្ងៃពេញ ១៥កើតខែកត្តិក :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមចីវរទាននាម·[ចី-វ៉ៈ-រ៉ៈ-ទាន]ការប្រគេនចីពរដល់ភិក្ខុសង្ឃ, ការផ្ដល់នូវគ្រឿងស្លៀកដណ្ដប់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមចឹសកិរិយាសព្ទ·[ចឹស]បុកស្រូវ ឬស្រិតអង្ករបន្តិចបន្តួច ដោយស្រាលៗ តាមកម្លាំងចាស់ឬកម្លាំងក្មេងតូច :មើលអត្ថន័យ ចម្លងតំណ ចែករំលែក