វចនានុក្រមប្រចែងបរិវារសព្ទ·[ប្រ-ចែង]ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យ ប្រចុប ថា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រឆេះនាម·[ប្រ-ឆេះ]ប្រដាប់ធ្វើដោយអំបោះជាដើម សម្រាប់អុជឱ្យជក់ប្រេង, ជក់ក្រមួន, ជក់ខ្លាញ់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រឆ្ងិតនាម·[ប្រ-ឆ្ងិត]ឈ្មោះរោគខ្យល់មួយប្រភេទ បណ្ដាលមកពីក្នុងរូបប្រាណ ឱ្យឃើញហាក់ដូចជាកង់វិលមកគ្របពីលើក្បាលឱ្យងងឹតមុខដួលប្រកាច់បាត់ស្មារតី, មួយសន្ទុះមកទើបដឹងខ្លួនឡើងវិញ, បើដួលក្នុងទឹកហើយគ្មានគេឃើញ រមែងតែឈ្លក់ទឹកស្លាប់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រជាកោលាហលនាម·[ប្រ-ជា-កោ-ឡា-ហល់]ការរំជើបរំជួល, ភាពច្របូកច្របល់, ស្ថានភាពដែលប្រជាជនធ្វើការតវ៉ា ឬកុបកម្មជាសាធារណៈ ដើម្បីសម្រេចនូវការផ្លាស់ប្ដូរមួយ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រជាជនលើសបន្ទុកនាម·[ប្រ-ជា-ជន់-លើស-បន់-ទុក]ស្ថានភាពនៃប្រជាជននៅកន្លែងណាមួយ (តំបន់ ប្រទេស) ដែលមានចំនួនច្រើនលើសពីលទ្ធភាពសេដ្ឋកិច្ច។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រជាទណ្ឌនាម·[ប្រ-ជា-ទ័ន]ការដាក់ទោសដោយគ្មានការវិនិច្ឆ័យ ឬការសម្លាប់ប្រជាជនរង្គាលក្រោមលេសអ្វីមួយដោយឥតមានការជំនុំជម្រះតាមច្បាប់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រជាធិបតេយ្យនីយកម្មនាម·[ប្រ-ជា-ធិ-ប៉ៈ-តៃ-នី-យៈ-កាំ]ការធ្វើឱ្យមានប្រជាធិបតេយ្យ ឬការរៀបចំទៅតាមគោលការណ៍ប្រជាធិបតេយ្យ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រជានិយមនាម·[ប្រ-ជា-និ-យំ]គំនិតឬសកម្មភាពនយោបាយរបស់ក្រុមមនុស្សដែលចាត់ទុកថា មតិយោបល់របស់ខ្លួនជាមតិយោបល់របស់ប្រជាជនសាមញ្ញ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រជានុរាស្ត្រនាម·[ប្រ-ជា-នុ-រាស]ពពួកជនធំតូចគ្រប់វណ្ណៈ គ្រប់ឋានៈក្នុងប្រទេស។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រជានុវឌ្ឍន៍នាម·[ប្រ-ជា-នុ-វត់]ការធ្វើឱ្យប្រទេសឬស្ថាប័នណាមួយមានលក្ខណៈប្រជាធិបតេយ្យ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រជាប់កិរិយាសព្ទ, គុណកិរិយា·[ប្រ-ជាប់]ជាប់មិនឃ្លាតពីគ្នា គឺទៅណាទៅជាមួយគ្នាមិនឱ្យឃ្លាត។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រជាប្រិយគុណនាម·[ប្រ-ជា-ប្រី]ដែលជាទីស្រឡាញ់របស់ប្រជា, ដែលគួរឱ្យប្រជារាស្ត្រស្រឡាញ់ពេញចិត្ត, ដែលសម្រាប់ប្រជាពលរដ្ឋទូទៅ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក