វចនានុក្រមប្រពោធនកម្មនាម·[ប្រ-ពោ-ធៈ-នៈ-កាំ]ការមានថាមពលឡើងវិញ, ការងើបឡើងវិញ, ការរស់ឡើងវិញ, ការធ្វើឱ្យសកម្ម ធ្វើឱ្យមានសុខភាពល្អ ធ្វើឱ្យមានកម្លាំងឡើងវិញ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រពោធនីយគុណនាម·[ប្រ-ពោ-ធៈ-នី]ដែលអាចធ្វើឱ្យដឹងខ្លួនឡើងវិញបាន, ដែលអាចធ្វើឱ្យមានកម្លាំងវិញបាន, ដែលអាចធ្វើឱ្យមានចលនា ឬមានជីវិតឡើងវិញបាន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រព័ន្ធនាម·[ប្រ-ពាន់](ប.ព.) បណ្ដុំនៃវត្ថុ សម្ភារៈជាដើម ដែលអាចភ្ជាប់ឬដំណើរការជាមួយគ្នា, បណ្ដុំនៃគំនិត ទ្រឹស្ដី ឬគោលការណ៍ នីតិវិធីសម្រាប់ធ្វើអ្វីមួយ, បណ្ដុំសរីរាង្គនៃមនុស្សឬសត្វដែលកំពុងដំណើរការ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រព័ន្ធគមនាគមន៍នាម·[ប្រ-ពាន់-គៈ-មៈ-នា-គំ](ប.ព.) បណ្ដុំសមាសធាតុគមនាគមន៍ដែលមាន ហាដវែរ សុសវែរ និងកាណាល់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រព័ន្ធគាំពារសង្គមនាម·[ប្រ-ពាន់-គាំ-ពា-សង់-គំ]គោលនយោបាយជាតិដែលរាជរដ្ឋាភិបាលដាក់ចេញជាសកម្មភាពនានាដើម្បីផ្ដល់នូវសុខសុវត្ថិភាពទាំងផ្លូវចិត្ត និងផ្លូវកាយដល់ប្រជាជនក្នុងសង្គម ហើយផ្ដោតលើសសរស្តម្ភពីរគឺ ប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រព័ន្ធនិយោជន៍នាម·[ប្រ-ពាន់-និ-យោច]ប្រព័ន្ធគ្រប់គ្រងបុគ្គលិកដោយផ្អែកលើសមត្ថភាព បទពិសោធការងារ ចំណេះដឹងចំណេះធ្វើ និងទៅតាមទំនួលខុសត្រូវរបស់បុគ្គលិកម្នាក់ៗសំដៅជំរុញផលិតភាពការងារ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រព័ន្ធផ្សព្វផ្សាយនាម·[ប្រ-ពាន់-ផ្សប់-ផ្សាយ]ប្រព័ន្ធនៃដំណឹងនិងព័ត៌មាន ដូចជាកាសែត ទស្សនាវដ្ដី វិទ្យុ និងទូរទស្សន៍ជាដើម ដែលផ្សព្វផ្សាយដល់មហាជន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រព័ន្ធពហុបក្សនាម·[ប្រ-ពាន់-ពៈ-ហុ-ប៉័ក]ប្រព័ន្ធនយោបាយនៃលទ្ធិប្រជាធិបតេយ្យដែលមានគណបក្សនយោបាយច្រើនចូលរួមក្នុងសកម្មភាពនយោបាយឬក្នុងការដឹកនាំប្រទេស។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រព័ន្ធព្រះអាទិត្យនាម·[ប្រ-ពាន់-ព្រះ-អា-ទិត]សមូហកម្មនៃព្រះអាទិត្យនិងភពនានាដែលមានគន្លងនៅជុំវិញព្រះអាទិត្យ។ ប្រព័ន្ធព្រះអាទិត្យមានភពប្រាំបីគឺ ភពពុធ ភពសុក្រ ភពផែនដី ភពអង្គារ ភពព្រហស្បតិ៍ ភពសៅរ៍ ភពអ៊ុយរ៉ានុស និងភពណិបទូន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រព័ន្ធស្រោចស្រពនាម·[ប្រ-ពាន់-ស្រោច-ស្រប់]ប្រព័ន្ធផ្គត់ផ្គង់ទឹកមានទំនប់ អាងទឹក ប្រឡាយជាដើម សម្រាប់បម្រើផ្ទៃដីកសិកម្ម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រព្រឹត្តកិរិយាសព្ទ·[ប្រ-ព្រឹត]ធ្វើ, ធ្វើតាម, ប្រតិបត្តិតាម, កាន់វត្តប្រតិបត្តិ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រព្រឹត្តកម្មនាម·[ប្រ-ព្រឹត-តៈ-កាំ]ការប្រព្រឹត្តទៅ, ដំណើរការ, ការទទួល, ការសម្អាត, ការព្យាបាល :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រព្រឹត្តិនាម·[ប្រ-ព្រឹត]ការធ្វើតាម, ការកាន់វត្តប្រតិបត្តិ; ដំណឹង; ហេតុ, ដើមហេតុ; រឿងរ៉ាវ; ពង្សាវតារ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រព្រឹត្តិការនាម·[ប្រ-ព្រឹត-តិ-កា]មុខងារ, តួនាទី, ភារកិច្ច, ទំនួលខុសត្រូវ នៅក្នុងការងារ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក