វចនានុក្រមប្លើកៗគុណកិរិយា, គុណនាម·[ប្លើក-ប្លើក]ដែលមានអាការៈឬលំនាំដំណើររហើតៗ ស្រាលៗ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្លៀកៗគុណកិរិយា·[ប្លៀក-ប្លៀក]អំពីអាការៈក្រឡេកមៀងមើលឬសម្លឹងមើលយ៉ាងស្បើយឬជើយ តែមើលមិនលែង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្លេងកិរិយាសព្ទ·[ប្លេង]សណ្ដូនពន្លិចក្នុងទឹក ដើម្បីឱ្យស្លាប់ ឬឱ្យបាត់សូន្យ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្លេណូរ៉េនាម·[ប្លេ-ណូ-រ៉េ]ខ្ទុះបង្ហួរនោម, អាការៈមានខ្ទុះហូរតាមបង្ហួរនោម ដែលជារោគសញ្ញាមួយបណ្ដាលមកពីការរលាកនៅផ្លូវទឹកមូត្រ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្លេះប្លោះគុណកិរិយា, គុណនាម·[ប្លេះ-ប្លោះ]ដែលឡេះឡោះដោយអាការៈប្រឡែងលេងឬក្រមាច់ក្រមើម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្លែងកិរិយាសព្ទ·[ប្លែង]ប្រែ, បែរ, ឃ្លាត បែកចាកភាពដើមឬចាកភេទដើម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្លែមៗគុណកិរិយា·[ប្លែម-ប្លែម]អំពីអាការៈបញ្ចេញអណ្ដាតលិទ្ធបបូរមាត់រឿយៗ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្លោកនោមនាម·[ប្លោក-នោម]ក្រពះនោម, មូត្រាស័យ, សរីរៈប្រហោងមួយប្រភេទ សម្រាប់ផ្ទុកសំណល់រាវ (ទឹកនោម) ដែលបានមកពីសរីរាង្គនានា មុននឹងបញ្ចេញវាចេញពីរាងកាយ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្លោងកិរិយាសព្ទ, គុណកិរិយា·[ប្លោង]បោះឬចោលឱ្យខ្ពស់ឡើងទៅលើសំដៅទៅខាងមុខរំលងអ្វីៗដែលខ្ពស់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្លោញៗគុណកិរិយា·[ប្លោញ-ប្លោញ]អំពីអាការៈទំពាផ្ញោញៗ តែរង្វើលៗ យឺតៗ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្លោតគុណកិរិយា·[ប្លោត]ដែលមានអាការៈលោតរំលង ឬបោលលោតៗ ផ្លោះៗ ដោយរហ័សភ្លែត :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្អូននាម·[ប្អូន]អ្នកដែលទីទៃពីបង គឺអ្នកកើតក្រោយ ដែលឃើញពន្លឺព្រះអាទិត្យក្រោយ ដែលមានអាយុតិចជាងបង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក