វចនានុក្រមរឃុករឃាក់គុណកិរិយា·[រ-ឃុក-រ-ឃាក់]សូរឮឃុកឃាក់រឿយៗ ព្រោះទង្គិចរណ្ដំនឹងដីខ្ពស់ទាបរដិបរដុប ជាដើម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរឃុងរឃាំងគុណកិរិយា·[រ-ឃុង-រ-ឃំាង]សូរឮឃុងឃាំងរឿយៗដោយសំបកប៉ោតទង្គិចរណ្ដំគ្នាជាដើម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរងឆាយនាម·[រង-ឆាយ]បន្ទះឈើដែលដាក់ថែមស៊ែមលើខ្នងរងស្បូវសម្រាប់ទ្រចុងក្បឿង ត្រង់ទីបំផុតចុងសំយាប។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរងជើងនាម·[រង-ជើង]អំបោះឬសូត្រចុងអន្ទងដែលសល់បន្តិច ព្រោះខ្លីបោះត្រល់ត្បាញ មិនកើត :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរងទឹកនាម·[រង-ទឹក]ប្រឡាយតូចដែលលកក្រោមចុងសំយាបដំបូល ជាផ្លូវសម្រាប់បង្ហូរទឹកភ្លៀងដែលធ្លាក់អំពីដំបូល មិនឱ្យហូរចូលមកខាងក្នុង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរងល់បរិវារសព្ទ·[រ-ងល់]ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ រងោក ថា រងោករងល់ រងោកពាសពេញ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរងស្បូវនាម·[រង-ស្បូវ]បន្ទះក្ដារ ជួនកាលមានក្បាច់ ជួនកាលមិនមានក្បាច់ វែងមួយជួរ ដែលគេដាក់នៅចុងក្បឿង ធ្លាក់មកដល់ខាងមុខបង្អស់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរងាគុណនាម·[រ-ងា]ដែលមានសម្ផស្សត្រជាក់ខ្លាំងបណ្ដាលឱ្យជ្រួតជ្រាបព្រឺសាច់ព្រឺរោម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរងាក់គុណកិរិយា, គុណនាម·[រ-ងាក់]ដែលងក់ងើបៗបន្តិចៗដោយអាការៈលឿនគគាតឬដែលងើបៗដាក់ៗគ្រលែងបន្តិចៗ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរងាក់រងើកគុណកិរិយា·[រ-ងាក់-រ-ងើក]ដែលរបះរបើងងើកៗរឿយៗដោយរលាក់ឬដោយអង្រួន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរងាន់គុណនាម·[រ-ងាន់]ដែលមានរសផ្អែមខ្លាំងបណ្ដាលឱ្យទ្រាន់លំបាកលេប :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរងាវកិរិយាសព្ទ·[រ-ងាវ]ប្រឹងពង់កអើតកម្ទរសំឡេង (ចំពោះតែបក្សីឈ្មោលពួកខ្លះ) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរងាវកកនាម·[រ-ងាវ-កក]ឈ្មោះបក្សីមួយប្រភេទ សន្តានចចាតជាសត្វឆាបជ្រមុជខ្លួនក្នុងទឹកចាប់ត្រីជាអាហារ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក