វចនានុក្រមរនាម·[រ]តួព្យញ្ជនៈទី២៧នៃអក្ខរក្រមព្យញ្ជនៈខ្មែរ, ជាតួព្យញ្ជនៈទី២ក្នុងសេសវគ្គឬអវគ្គ។ តួព្យញ្ជនៈនេះមានអក្ខរសូរអន្តរជាតិ [r] ជាព្យញ្ជនៈជើងធ្មេញ ខ្យល់មាត់ សូរលំហូរ ឃោសៈ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរកកិរិយាសព្ទ·[រក]សង្វាតឬស្វែងឱ្យចួប, ឱ្យប្រទះ, ឱ្យឃើញ, ឱ្យបានដូចបំណង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរកខ្យល់កិរិយាសព្ទ·[រក-ខ្យល់]ត្រដរប្រឹងឱ្យមានខ្យល់ដង្ហើម, ខំប្រឹងត្រដរដកដង្ហើម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរកានាម·[រ-កា]ឈ្មោះឈើព្រៃមួយប្រភេទ សន្តាននឹងគ ដើមមានបន្លាធំៗរង្វើលៗ ផ្លែតូចៗខ្លីៗជាងផ្លែគ មានប៉ុយសាច់ម៉ដ្ឋត្រសុសសម្បុរសស្រអាប់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរកាដែកនាម·[រ-កា-ដែក]ឈ្មោះឈើរកាមានបន្លាសុទ្ធតែដែកដុះនៅឋាននរក សម្រាប់ពួកនិរយបាលកំហែងឱ្យសត្វនរកដែលមានបាបប្រតោងឡើង ព្រោះកាលនៅជាមនុស្សជាអ្នកលួចប្រពន្ធឬលួចប្ដីគេ(ពោលតាមគម្ពីរខាងពុទ្ធសាសនា)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរកាំរកូសកិរិយាសព្ទ, គុណនាម·[រ-កំា-រ-កូស]មានមោះមៃនឹងគ្នាមិនសូវស្រាក; ដែលចេះតែប្រដាក់ប្រទុក្ខ, រើរុះ, រអាក់រអួល មិនជាប្រក្រតី :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរកៀសកិរិយាសព្ទ·[រ-កៀស]កកិតរឿយៗ ដូចជាកៀសក្នុងភ្នែកដោយមានកម្ទេចល្អិតចូល :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរកេតបរិវារសព្ទ·[រ-កេត]ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យ រកូត ថា រកេតរកូត រកូតតូចខ្លះធំខ្លះខ្ពស់ខ្លះទាបខ្លះចម្រុះគ្នាមិនរៀបរយ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក