វចនានុក្រមរាមណេយ្យ—[រា-មៈ-នៃ-យៈ—](ម.ព. រមណីយ) បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរាមរាជ្យនាម·[រាម-រាច]រាជ្យព្រះបាទសម្ដេចព្រះរាមឬព្រះរាមាធិបតី; ខ្មែរប្រើពាក្យនេះសំដៅសេចក្ដីថា "យូរអង្វែងណាស់ហើយ" គឺនិយាយតាមពាក្យចាស់ៗតំណាលប្រាប់គ្នាថា តាំងពីរាមរាជ្យឯណោះ គឺតាំងពីក្នុងរាជ្យព្រះរាមឯណោះ (ព.សា.)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរាមាយណនាម·[រា-មា-យៈ-ណៈ]ឈ្មោះមហាកាព្យថ្លែងរឿងរាមកេរ្តិ៍ ដែលកវីម្នាក់ឈ្មោះ វាលមីកិ តែង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរាយកិរិយាសព្ទ·[រាយ]ដាក់អ្វីៗពីសពាសមិនមូលគ្នា, ឥតសណ្ដាប់ធ្នាប់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរាយការណ៍កិរិយាសព្ទ·[រាយ-កា]ថ្លែងរៀបរាប់សេចក្ដីតាមដំណើរឬតាមកិច្ចការ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរាយង៉ានកិរិយាសព្ទ·[រាយ-ង៉ាន]រាយការ; ប្រាប់ដំណើរការងារឬរៀបរាប់រឿងប្រាប់តាមហូរហែ; ខ្មែរប្រើពាក្យនេះចំពោះការថ្លែងសេចក្ដីរៀបរាប់ក្រាបបង្គំទូលក្សត្រិយ៍ទ្រង់រាជ្យ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរាយប៉ាយគុណកិរិយា·[រាយ-ប៉ាយ]ដែលរាត់រាយមិនមានសណ្ដាប់ធ្នាប់; ដែលរាយស្ទើរគ្រប់កន្លែង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរាយពពាយគុណកិរិយា, គុណនាម·[រាយ-ព-ពាយ]ដែលរាយពេញពាសឥតសណ្ដាប់ធ្នាប់; ដែលរាត់រាយឥតប្រយោជន៍ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរាយមាយគុណកិរិយា, គុណនាម·[រាយ-មាយ]ដែលមានអារម្មណ៍សាត់អណ្ដែតរាត់រាយ, ដែលពុំប្រាកដ ចាប់នេះចាប់នោះមិនឆ្ពោះត្រង់ណា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរាយរងគុណកិរិយា, គុណនាម·[រាយ-រង]ដែលរាយដោយឡែករងពីគេមក, បន្ទាប់បន្សំ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរាយរាប់កិរិយាសព្ទ·[រាយ-រាប់]និយាយរៀបរាប់ប្រាប់, បូរបាច់ប្រាប់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរារែកគុណនាម·[រា-រែក]ដែលរាចុះរាឡើងស្មើភាគដូចគេរែក គឺស្ទាក់ស្ទើរ, អល់អែក, មិនដាច់មិនស្រេចទៅខាងណា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក