រូបវន្តបុគ្គល
នាម·[រូ-ប៉ៈ-វ័ន-បុក-គល់]
បុគ្គលដែលមានសមត្ថភាពតាមផ្លូវច្បាប់ដែលអាចក្លាយជាប្រធាននៃសិទ្ធិ និងកាតព្វកិច្ច។ ប្រធាននៃសិទ្ធិ និងកាតព្វកិច្ចកើតឡើងនៅពេលដែលបុគ្គលនោះចាប់កំណើត ហើយរលត់ទៅវិញនៅពេលដែលបុគ្គលនោះបានស្លាប់។ សិទ្ធិនិងករណីយកិច្ចរបស់បុគ្គលនោះអាចអនុវត្តទៅបានដោយមានសមត្ថភាពទាំងបីគឺ សមត្ថភាពទទួលសិទ្ធិ សមត្ថភាពនៃឆន្ទៈនិងសមត្ថភាពនៃសកម្មភាព :