វចនានុក្រមស្រាវជ្រាវកិរិយាសព្ទ·[ស្រាវ-ជ្រាវ](ព.ប្រ.) រាវរកឱ្យឃើញពិត, រើសើពិនិត្យតាំងពីដើមដល់ចុង ឱ្យឃើញសព្វគ្រប់, សាកសួរសង្កេតដោយពិនិត្យយ៉ាងល្អិត :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្រាំងគុណនាម·[ស្រាំង]ស្លេកស្លាំងមិនសូវមានឈាមជ័រ, ដែលឡើងសម្បុរស្រអាប់ឬជាំដាំ ព្រោះអត់ងងុយច្រើន ឬព្រោះនឿយខ្លាំង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្រិចៗគុណកិរិយា·[ស្រិច-ស្រិច]ដែលស្រក់តិចៗមិនស្រាក, ដែលស្រក់សស្រិច :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្រិបៗឧទានសព្ទ·[ស្រិប-ស្រិប]សូរឮដោយធ្លាក់តំណក់ភ្លៀងតូចៗស្រាលៗលើដំបូលផ្ទះជាដើម ឬឮដោយដើរជាន់ស្រាលៗ តិចៗលើអ្វីៗដែលស្រួយៗ, សូរឮសស្រិប :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្រីនាម·[ស្រី]ពាក្យសម្រាប់ប្រើជាសាធារណៈ ឃ្លាតមកពីពាក្យសំស្ក្រឹតថា ស្ត្រី គឺមនុស្សជាតិដែលមានភេទទីទៃពី ប្រុស (បុរិសៈ ឬ បុរស), ទីទៃពី ខ្ទើយ (បណ្ឌក) ; ត្រូវប្រើឱ្យស្របគូគ្នាថា ស្រី ប្រុស ឬ ប្រុស ស្រី; កុំប្រើថា ស្ត្រី ប្រុស ឬ បុរស ស្រី ឡើយ, ត្រូវប្រើថា បុរស ស្ត្រី ឬ ស្ត្រី បុរស ទើបស្របគ្នា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក