វចនានុក្រមសនាម·[ស]តួព្យញ្ជនៈទី៣០នៃអក្ខរក្រមព្យញ្ជនៈខ្មែរ, ជាតួព្យញ្ជនៈទី៥ក្នុងសេសវគ្គឬអវគ្គ។ តួព្យញ្ជនៈនេះមានអក្ខរសូរអន្តរជាតិ [s] ជាព្យញ្ជនៈជើងធ្មេញ ខ្យល់មាត់ សូរត្រដុស អឃោសៈ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសកដ្ឋាននាសិកជៈនាម·[សៈ-ក័ត-ឋា-ណៈ-នា-សិ-កៈ-ជៈ]ព្យញ្ជនៈជាវគ្គន្តៈ ៥តួគឺ ង, ញ, ណ, ន, ម, មានសូរសំឡេងកើតតាមឋានរបស់ខ្លួននិងត្រង់ច្រមុះផង; ហៅថា ទ្វិដ្ឋានជៈ "អក្សរមានសូរសំឡេងកើតក្នុងឋានពីរ" ក៏បាន (ព.វ.)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសកត្ថនាម·[សៈ-ក័ត-ថៈ] ឬ [សៈ-ក័ត]អត្ថរបស់ខ្លួន គឺសព្ទដែលមានអក្សរឬពាក្យដទៃរៀងភ្ជាប់ពីខាងចុង គ្រាន់តែផ្សំមកឱ្យស្រួលមាត់ ឥតមានសំដៅសេចក្ដីថាជាអ្វីឡើយ យកសេចក្ដីតែសព្ទដែលភ្ជាប់ពីខាងដើមនោះប៉ុណ្ណោះ (ព.វ. សំ.បា.។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសកទាគាមិនាម·[សៈ-កៈ-ទា-គា-មិ](ព.ពុ.) ឈ្មោះមគ្គនិងផលជាលោកុត្តរធម៌ របស់អរិយបុគ្គលអ្នកត្រឡប់មកកើតក្នុងលោកនេះម្ដងទៀតជាកំណត់; ហៅថា សកទាគាមិមគ្គ, សកទាគាមិផល ប្រើជា សកិទា ដូច្នេះវិញ ក៏មាន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសកទាគាមីនាម·[សៈ-កៈ-ទា-គា-មី](ព.ពុ.) អរិយបុគ្គលដែលសម្រេចលោកុត្តរផលថ្នាក់ទី ២(ក្នុងថ្នាក់ផលទាំង ៤) ; អរិយបុគ្គលថ្នាក់នេះ តែងវិលត្រឡប់មកកើតក្នុងមនុស្សលោកនេះម្ដងទៀតជាកំណត់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសកម្មគុណនាម·[សៈ-កាំ]ដែលប្រកបដោយកម្ម, ដែលប្រព្រឹត្តទៅមួយអន្លើដោយកម្ម; ដែលទាក់ទងដោយការងារ, ដែលនៅមិនស្ងៀម, ដែលចេះតែមានដំណើររវើករសិបជានិច្ច។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសកម្មកិរិយានាម·[សៈ-កាំ-ម៉ៈ-កិ-រ៉ិ-យ៉ា]កិរិយាសព្ទប្រកបដោយកម្ម គឺកិរិយាសព្ទដែលកាលណានិយាយ ត្រូវស្រែកហៅអំពើដែលត្រូវធ្វើមកផង, ដូចជា ធ្វើ, ស៊ី, ទទួល, វាយ, បិទ ជាដើម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសកម្មជននាម·[សៈ-កាំ-ម៉ៈ-ជន់]អ្នកដែលធ្វើការសកម្មឬឧស្សាហ៍ក្នុងការងារអ្វីមួយ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក