វចនានុក្រមស្លាបទានាម·[ស្លាប-ទា]ស្មៅទឹកមួយប្រភេទ ពួកស្លាបច្រវា តែស្លឹកតូចៗជាងស្លាបច្រវា សម្បុរខៀវចាស់ ប្រើជាអន្លក់បាន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្លាបប្រចៀវនាម·[ស្លាប-ប្រ-ចៀវ](ព.ប្រ.) អវយវៈមនុស្ស ត្រង់កន្លែងភ្ជាប់ពីស្មាទៅខ្នង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្លាបព្រា[ស្លាប-ព្រា]ប្រដាប់មានសណ្ឋានជាវែក តែតូចល្មមលូកចូលក្នុងរង្វះមាត់បានសម្រាប់ប្រើការដួស, កោយ, ចូកភោជនាហារបរិភោគជាជំនួសម្រាមដៃ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្លាបព្រិលនាម·[ស្លាប-ព្រិល]ចម្រៀកឈើជាដើមជាបន្ទះតូចៗនៃទ្វារឬបង្អូច សម្រាប់ឱ្យខ្យល់ចូលចេញបាន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្លាប់កិរិយាសព្ទ·[ស្លាប់]អស់ខ្យល់ដង្ហើម, អស់ជីវិត; មិនធ្វើចលនា មិនដំណើរការដូចធម្មតា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្លាប់ក្រឡាកិរិយាសព្ទ·[ស្លាប់-ក្រ-ឡា](ព.ប្រ.) អស់ផ្លូវ អស់ដំណើរ លែងរើតទៅទៀតបាន; ស្ថិតក្នុងស្ថានភាពទាល់ច្រក :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្លាអីនាម·[ស្លា-អី]ឈ្មោះវល្លិមួយប្រភេទ ដើមរឹង ស្លឹកដុះក្រាស់ជិត; គេច្រើនដាំឱ្យឡើងទ្រើងលើរានហាលផ្ទះយកម្លប់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្លឹក[ស្លឹក]អវយវៈនៃរុក្ខជាតិ, នៃតិណជាតិ, នៃលតាជាតិជាដើម ដែលចម្រើនឡើងពីត្រួយ ច្រើនតែមានសណ្ឋានសំប៉ែតស្ដើង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្លឹកក្រាស់នាម·[ស្លឹក-ក្រាស់]តិណជាតិម៉្យាងមានស្លឹកមូលធំក្រាស់ រឹមស្លឹកមានរាងជាធ្មេញរណារ។ ដើមនិងស្លឹកវាមានរោមឆ្មារៗ គេប្រើជាគ្រឿងទេសនិងជាឱសថ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្លឹកគ្រៃនាម·[ស្លឹក-គ្រៃ]តិណជាតិមួយប្រភេទ ជាដំណាំស្រុកស្លឹកវែងៗ ក្លិនប្រហើរឈ្ងុយ ដុះបែកជាគុម្ព, ស្លឹកនិងគល់ប្រើការជាគ្រឿងផ្សំឱ្យម្ហូបមានរសឆ្ងាញ់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្លឹកទេសនាម·[ស្លឹក-ទេស](វ.វិចិ.) គ្រឿងប្រដាប់ដៃមួយប្រភេទ ជាខ្សែដៃដែលលម្អដោយក្បាច់សន្លឹកជាច្រើនធ្វើពីលោហៈ រាងជាផ្លិតបើកស្ទើរពាក់កណ្ដាលរង្វង់ដាំត្បូង៣ឬ៥គ្រាប់ ចងភ្ជាប់នឹងខ្សែទម្លាក់ជារំយោលព័ទ្ធជុំវិញកដៃចំនួន២ខ្សែម្ខាង សម្រាប់ឱ្យអ្នករបាំបុរាណខ្មែរពាក់នៅផ្នែកខាងចុងផុតនៃកដៃ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្លឹកពោធិ៍[ស្លឹក-ពោ]ប្រដាប់មានសណ្ឋានស្រដៀងនឹងស្លឹកពោធិ៍ ធ្វើដោយបន្ទះស្ពាន់ស្ដើងជាដើម សម្រាប់ដាក់បន្តោកភ្ជាប់នឹងចុងគ្រាប់កណ្ដឹង ដើម្បីឱ្យត្រូវខ្យល់បក់ប៉ះមកអង្រួនកណ្ដឹងឱ្យលាន់ឮ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក