វចនានុក្រមសិប្បនិម្មិតគុណនាម·[សិប-ប៉ៈ-និម-មិត]ដែលមិនមែនកើតឡើងតាមធម្មជាតិ ដែលកែច្នៃឬចម្លងយកតាមលំនាំធម្មជាតិ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសិប្បាចារ្យនាម·[សិប-ប៉ា-ចា]គ្រូបង្រៀនចំណេះផ្នែកខាងការងារហត្ថកម្ម មានជាងផ្ទះ, ជាងគំនូរ, ជាងឡាន, ម៉ាញ៉េ, ទូរទស្សន៍, ទូរសព្ទជាដើម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសិប្បិកៈនាម·[សិប-ប៉ិ-កៈ]អ្នកមានសិប្បៈ, អ្នកធ្វើសិប្បកម្ម; សិប្បិកា ឬ សិប្បិនី។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសិប្បិយការនាម·[សិប-ប៉ិ-យ៉ៈ-កា]មុខការដែលជាកំណើតនៃសិប្បៈ, កន្លែងបង្កើតសិប្បៈ។ ពាក្យនេះខ្មែរសន្មតប្រើជាឈ្មោះក្រសួងសេនាបតី ដែលត្រូវគ្រប់គ្រងត្រួតត្រាលើការបង្កើតសិប្បៈផ្សេង (សម័យមុន)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសិប្បិវប្បកម្មនាម·[សិប-ប៉ិ-វ័ប-ប៉ៈ-កាំ]របរចិញ្ចឹមសិប្បីជាតិប្រកបដោយបច្ចេកទេស។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសិប្បីសត្វនាម·[សិប-ប៉ី-ស័ត]ពពួកសត្វមានសាច់ទន់ គ្មានឆ្អឹងខ្នង ហើយមានសំបកដែលមានជាតិកំបោរ ដូចជាខ្យង, លៀស, ខ្ចៅ, គ្រំជាដើម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសិព្វនីនាម·[សិប-ពៈ-នី]តណ្ហា (តណ្ហាបានជាហៅ សិព្វនី ព្រោះជាគ្រឿងដេរចាក់ស្រែះចិត្តសត្វលោក)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក