វចនានុក្រមអះ!ឧទានសព្ទ·[អះ]សូរលាន់មាត់ ដោយក្រោធខ្លាំង, ដោយភ្ញាក់, ស្លន់, ភ្លាត់ ឬដោយថាជ្រួសជាដើម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអះអាងកិរិយាសព្ទ·[អះ-អាង]ទទួលខ្លួនជាសំអាង, ទទួលខុសត្រូវលើខ្លួន, ទទួលរ៉ាប់រង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអ៊ិចត្រាណិតនាម·[អ៊ិច-ត្រា-ណិត](ប.ព.) បណ្ដាញរបស់ស្ថាប័នមួយដែលផ្ដល់សិទ្ធិឱ្យអតិថិជនទាំងក្នុងនិងក្រៅប្រទេស អាចប្រើអ៊ីនត្រាណិតបាន ឬ អ៊ីនត្រាណិតរបស់ស្ថាប័នមួយដែលផ្ដល់សិទ្ធិឱ្យអ្នកប្រើប្រាស់ទាំងក្នុងនិងក្រៅប្រទេស អាចផ្លាស់ប្ដូរឬចែករំលែកព័ត៌មានបាន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអ៊ិចសាបៃនាម·[អ៊ិច-សា-បៃ](ប.ព.) ខ្នាតនៃបន្ទុកព័ត៌មានឬទិន្នន័យកុំព្យូទ័រ ដែលស្មើនឹង១០២៤ផេថាបៃ។ ជាទូទៅ ក្នុងការនិយាយ គេកំណត់យក១អ៊ិចសាបៃ ស្មើនឹង១០០០ផេថាបៃ ហើយអក្សរកាត់គឺ Eb។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអ៊ិចសាប៊ីតនាម·[អ៊ិច-សា-ប៊ីត](ប.ព.) ខ្នាតនៃបន្ទុកព័ត៌មានឬទិន្នន័យកុំព្យូទ័រ ដែលស្មើនឹង ១០២៤ផេថាប៊ីត។ ជាទូទៅ ក្នុងការនិយាយ គេកំណត់យក១អ៊ិចសាប៊ីត ស្មើនឹង ១០០០ផេថាប៊ីត ហើយអក្សរកាត់គឺ Eb ឬ Ebit។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអ៊ិចស្កាវ៉ាទ័រនាម·[អ៊ិច-ស្កា-វ៉ា-ទ័រ]យានគ្រឿងចក្រម្យ៉ាងសម្រាប់កាយដី។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអ៊ិស្លាមនាម·[អ៊ិ-ស្លាម]សាសនាមួយដែលបង្កើតឡើងដោយសាស្ដាម្នាក់ឈ្មោះមហាម៉ាត់ ក្នុងកាលពុទ្ធសករាជ ១១៦៥។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអ៊ីសព្វនាម·[អ៊ី]មីងជាប្អូនឬអ៊ំជាបងរបស់ម្ដាយ, ពាក្យសម្រាប់ហៅសាច់ថ្លៃឋានៈស្មើគ្នាសន្មតដូចកូនត្រូវហៅ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអ៊ីដ្រុកស៊ីដនាម·[អ៊ី-ដ្រុក-ស៊ីត](គីមី.) អាញ៉ុងដែលមានអាតូមពីរគឺ អុកស៊ីសែន និង អ៊ីដ្រូសែន មានរូបមន្ត OH។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអ៊ីដ្រូកាបួនាម·[អ៊ី-ដ្រូ-កា-បួ](គីមី.) សមាសធាតុសរីរាង្គដែលបង្កើតឡើងដោយការរួមផ្សំរវាង កាបូន និង អ៊ីដ្រូសែន។ រូបមន្តទូទៅគឺ CxHy :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអ៊ីដ្រូសែនកម្មនាម·[អ៊ី-ដ្រូ-សែន-កាំ](គីមី.) ប្រតិកម្មបូកនៃអាតូមអ៊ីដ្រូសែនជាមួយម៉ូលេគុលមួយផ្សេងទៀត បង្កើតបានជាសមាសធាតុថ្មីមួយ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអ៊ីណុកនាម·[អ៊ី-ណុក]សំលោហៈម៉្យាងដែលមិនច្រែះ ប្រើសម្រាប់ជ្រលក់លោហៈដទៃការពារច្រែះចាប់និងមានសម្បុរសភ្លឺ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអ៊ីនត្រាណិតនាម·[អ៊ីន-ត្រា-ណិត](ប.ព.) បណ្ដាញរបស់ស្ថាប័នមួយដែលប្រើបច្ចេកវិទ្យាអ៊ីនធឺណិត ដើម្បីបញ្ជូនទិន្នន័យ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអ៊ីនធឺណិតនាម·[អ៊ីន-ធឺ-ណិត](ប.ព.) បណ្ដាញកុំព្យូទ័រពិភពលោក ដែលអាចឱ្យមនុស្សចែករំលែកព័ត៌មាននិងទាក់ទងគ្នាទៅវិញទៅមក។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអ៊ីប្រ៊ីតនាម·[អ៊ី-ប្រ៊ីត](កសិ.) សត្វឬរុក្ខជាតិដែលជាលទ្ធផលនៃការបង្កាត់ពូជប្រភេទដូចគ្នាឬខុសគ្នា។ ជាទូទៅ អ៊ីប៊្រីតមិនអាចបន្តពូជបានទេ ឬអារ តែអ៊ីប៊្រីតញីអាចបន្តពូជក្នុងករណីកម្រ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអ៊ីប្រ៊ីតកម្មនាម·[អ៊ី-ប្រ៊ីត-កាំ](កសិ.) ដំណើរការបង្កាត់ពូជរវាងរុក្ខជាតិពីរឬសត្វពីរ ដែលមានប្រភេទដូចគ្នាឬខុសគ្នា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក