វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

គូលី

នាម[គូ-លី]

មនុស្សដែលស៊ីឈ្នួលធ្វើការ។ ពាក្យនេះមានដើមកំណើតនៅប្រទេសហិណ្ឌូស្តង់, គេសរសេរ កុលិ សំដៅចំពោះតែទៅលើមនុស្សស៊ីឈ្នួលធ្វើការជាតិហិណ្ឌូ ឬ ចិន; គេបានយកពាក្យនេះ ទៅប្រើក្នុងប្រទេសអង់គ្លេស, តមកដល់ប្រទេសបារាំងសែស, ទើបផ្សាយមកក្នុងប្រទេសឥណ្ឌូចិន មានស្រុកខ្មែរជាដើម។

មើលអត្ថន័យ
វចនានុក្រម

គូលែន

នាម[គូ-លែន]

ឈ្មោះឈើមួយប្រភេទ មានផ្លែជាអាហារ, ផ្លែមានសណ្ឋានប្រហែលផ្លែទៀបខ្មែរតែតូចជាងច្រើន, ស្រដៀងគ្នាស្ទើរចាប់ច្រឡំផ្លែសិរមាន់, មានគ្រាប់តែ ១សណ្ឋានសាច់រុំគ្រាប់ដូចផ្លែមៀន, ស្លឹកវែងៗស្រួចចុង; ក្នុងកម្ពុជរដ្ឋមានសម្បូណ៌តែនៅភ្នំគូលែន ក្នុងខេត្តសៀមរាប, ប៉ុន្តែមានផ្លែតូចៗ ហើយសាច់ស្ដើងៗ ទាំងរសជាតិក៏ជូរ, ចាញ់គូលែនដែលមកពីប្រទេសក្រៅ។

មើលអត្ថន័យ
វចនានុក្រម

គួរីយេរ

នាម[គួ-រី-យេ]

មនុស្ស, រថ, រថយន្ត, នាវាដែលដឹកនាំសំបុត្រស្នាម ឬ បញ្ញើផ្សេងៗ ជាដើម; សំណុំលិខិត, លិខិតផ្សេងៗ ដែលប្រមូលរួមជាសំណុំក៏ហៅថា គួរីយេរ ដែរ។

មើលអត្ថន័យ