វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

ជញ្ជាត់ព្រលឹង

កិរិយាសព្ទ[ជញ់-ជាត់-ព្រ-លឹង]

យកឈ្នាងជញ្ជាត់គោក ស្រែកហៅព្រលឹងបណ្ដើរ រួចហើយយកឈ្នាងនិងច្រែងមកកាយកៀរប្រមូល ឬបក់បោយទៅលើមនុស្សឈឺ ឬមនុស្សមានភ័យអាសន្នតក់ស្លុតខ្លាំងដោយហេតុភេទ ឬគ្រោះថ្នាក់អ្វីមួយដែលគេហៅថា លស់ព្រលឹង ជាពិធីឧបកិច្ចហៅព្រលឹងឱ្យចូលមកឋិតនៅក្នុងរូបកាយមនុស្សនោះវិញ :

មើលអត្ថន័យ
វចនានុក្រម

ជញ្ជាំងភ្លើង

នាម[ជញ់-ជាំង-ភ្លើង]

(ប.ព.) ប្រព័ន្ធសុវត្ថិភាព (ហាដវែរ សុសវែរ) ដែលត្រួតពិនិត្យលំហូរទិន្នន័យពីកុំព្យូទ័រមួយទៅកុំព្យូទ័រមួយទៀត ឬពីបណ្ដាញកុំព្យូទ័រមួយទៅបណ្ដាញកុំព្យូទ័រមួយទៀត ឬពីអ៊ីនធឺណិត ប្រឆាំងនឹងអាក់សេសខុសច្បាប់ពីខាងក្រៅ ឬប្រឆាំងនឹងការខូចហាដវែរនៅកន្លែងណាមួយ។

មើលអត្ថន័យ