វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

ជើងបាត្រ

នាម[ជើង-បាត]

ប្រដាប់មានសណ្ឋានមូលរីកលើក្រោម ស្ដួចកណ្ដាល សម្រាប់តម្កល់ទ្របាត្រ, ធ្វើដោយលោហជាតិ មានស្ពាន់ជាដើមក៏មាន, ក្រឡឹងធ្វើដោយឈើក៏មាន។

មើលអត្ថន័យ
វចនានុក្រម

ជើងម្ដែង

នាម[ជើង-ម្ដែង]

ឈ្មោះភ្នំមួយនៅទិសអាគ្នេយ៍នៃក្រុងភ្នំពេញ ពីដើមនៅខេត្តរោងដំរី ជាអាណាខេត្តខ្មែរ; សព្វថ្ងៃនេះនៅក្នុងអាណាខេត្តកូស័ងស៊ីន។

មើលអត្ថន័យ