វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

ជើងសេះ

នាម[ជើង-សេះ]

ឈើពីរកំណាត់ដែលជ្រែងទាំងពីរខាងជើងគកមកសង្កត់ចុងធ្នឹម (គ្រឿងផ្ទះខ្មែរពីដើម ឬគ្រឿងវិហារ, សាលា។ សព្វថ្ងៃនេះក៏នៅមានប្រើខ្លះ)។

មើលអត្ថន័យ
វចនានុក្រម

ជើងស្រាពក៍

នាម[ជើង-ស្រាប]

ជើងផ្តិល។ ប្រដាប់ធ្វើដោយស្ពាន់ ដោយប្រាក់ជាដើម មានជើងដូចតុ តែតូច មានមាត់ជារំពត់ក្រចាប់ សម្រាប់ដាក់អ្វីៗ មានបារីស្លាជាដើម :

មើលអត្ថន័យ
វចនានុក្រម

ជើងឧបោសថ៍

នាម[ជើង-អ៊ុ-បោស]

(ព.ប្រ.) ព្រះសង្ឃដែលធ្វើឧបោសថ៍ សុទ្ធតែមានសាមគ្គីព្រមព្រៀងគ្នា ឥតមានសេចក្ដីរង្កៀសគ្នាទៅវិញទៅមកទើបធ្វើបាន។ គេច្រើនយកពាក្យនេះមកប្រៀបនឹងមនុស្សទាំងពួង ដែលមានគ្នាតាំងពីពីរនាក់ឡើងទៅ ហើយដែលមានសេចក្ដីស្រឡាញ់រាប់រកគ្នាយ៉ាងជិតស្និទ្ធ ទោះបីទៅណា ឬធ្វើការអ្វី ក៏តែងតែទៅ, តែងតែធ្វើជាមួយគ្នាជាដរាប, អ្នកផងតែងហៅមនុស្សទាំងនោះថា :

មើលអត្ថន័យ