វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

តុសិត

នាម[ដុះ-សិត] ឬ [តុ-សិត]

ឈ្មោះឋានកាមាវចរសួគ៌ជាន់ទី ៤, មានព្រះបាទសន្តុសិតទេវរាជជាអធិបតីគ្រប់គ្រង; ព្រះពោធិសត្វ, ព្រះពុទ្ធបិតា, ព្រះពុទ្ធមាតា និងអស់លោកអ្នកមានបុណ្យវិសេសឯទៀតៗ តែងចាប់កំណើតកើតនៅអាស្រ័យក្នុងឋាននេះជាញឹកញយ; ព្រះបរមពោធិសត្វរាល់អង្គ, ក្នុង ១ជាតិ មុននឹងបានត្រាស់ជាព្រះសព្វញ្ញុពុទ្ធ, សុទ្ធតែចាប់កំណើតកើតនៅក្នុងឋានតុសិតនេះសិន, លុះដល់កាលកំណត់ ទើបច្យុតមកចាប់ព្រះជាតិជាទីបំផុត ហៅថា បច្ឆិមជាតិ ក៏បានត្រាស់ដឹងជាព្រះពុទ្ធក្នុងបច្ឆិមជាតិនេះ។

មើលអត្ថន័យ
វចនានុក្រម

តូតឹម

នាម[តូ-តឹម]

វត្ថុ សត្វ រុក្ខជាតិឬបាតុភូតធម្មជាតិដទៃទៀត ដែលគេគោរពយ៉ាងខ្លាំងថា ជាសញ្ញារបស់ក្រុមមនុស្សឬសង្គមណាមួយ ហើយជាញឹកញាប់ត្រូវបានគេប្រើនៅក្នុងពិធីសាសនាផ្សេងៗរបស់ពួកគេ :

មើលអត្ថន័យ
វចនានុក្រម

តូតឹមនិយម

នាម[តូ-តឹម-និ-យំ]

(ទស្សន.) ជំនឿសាសនាដែលផ្អែកលើប្រព័ន្ធស្មុគស្មាញមួយ ដូចជា ជឿលើគំនិត សញ្ញា ការប្រតិបត្តិជាដើមដោយផ្អែកលើទំនាក់ទំនងដែលបានសន្មតរវាងបុគ្គល ក្រុម សង្គម និងវត្ថុធម្មជាតិដែលគេស្គាល់ថាជាតូតឹម។

មើលអត្ថន័យ