វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

ត្រៃបិដក

នាម[ត្រៃ-បិ-ដក់]

ប្រជុំនៃព្រះធម្មវិន័យពុទ្ធសាសនា ៣ចំណែកគឺ វិនយបិដក (ច្បាប់ទូន្មាន ដែលព្រះសព្វញ្ញុពុទ្ធត្រង់ត្រាស់បញ្ញត្តនិងអនុញ្ញាត), សុត្តន្តបិដក (ពាក្យឱវាទ ដែលព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងប្រាប់ឱ្យពន្យល់ឱ្យដឹងការខុសត្រូវអាក្រក់ល្អគ្រប់យ៉ាង តែទ្រង់មិនបញ្ញត្តមិនអនុញ្ញាតដូចវិនយបិដកទេ), អភិធម្មបិដក (សេចក្ដីប្រាប់ពន្យល់អំពីចិត្ត, ចេតសិក, រូប, និព្វាន ដែលជាធម៌ល្អិតសុខុមគម្ភីរភាព តែមិនមានបញ្ញត្តិនិងអនុញ្ញាតទេ) ; ប្រជុំនៃព្រះពុទ្ធសាសនាទាំង៣ចំណែកនេះហៅដោយរួបរួមថា ព្រះត្រៃបិដក ឬ ព្រះត្រ័យបិដក ឬក៏ ត្រិបិដក ព្រោះទុកដូចជាល្អីឬភាជនៈដែលដាក់វត្ថុ៣ចំណែកឱ្យស្ថិតនៅមិនឱ្យរាត់រាយខ្ចាត់ខ្ចាយ។

មើលអត្ថន័យ
វចនានុក្រម

ត្រៃលោក

នាម[ត្រៃ-លោក]

លោក ៣គឺ កាមលោក, រូបលោក, អរូបលោក (ដូចគ្នានឹង ត្រៃភព ដែរ)។ មានន័យមួយផ្សេងថា លោក៣គឺ ១- សង្ខារលោក អ្វីៗដែលធម្មតាតាក់តែងបង្កើតឱ្យមានដូចយ៉ាង ដី, ទឹក, ភ្លើង, ខ្យល់, ឈើ, វល្លិ, ស្មៅជាដើម; ២- សត្តលោក ឬ សត្វលោក ពួកសត្វទាំងអស់ដែលកើតស្លាប់វិលវល់ក្នុងភពទាំងបី; ៣- ឱកាសលោក ប្រទេសដែលជាចន្លោះធេងទទេ។

មើលអត្ថន័យ
វចនានុក្រម

ត្រៃសរណគមន៍

នាម[ត្រៃ-សៈ-រ៉ៈ-ណៈ-គំ]

ការដល់នូវព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ទាំង៣ជាទីរឭកឬជាទីពឹង គឺជឿព្រះរត្នត្រ័យទាំង៣នេះស៊ប់ថាជាទីរឭកឬជាទីពឹងដ៏ប្រសើរបំផុត (ព.ពុ.)។

មើលអត្ថន័យ
វចនានុក្រម

ត្រៃសរណៈ

នាម[ត្រៃ-សៈ-រ៉ៈ-ណៈ]

ទីរឭក, ទីពឹង, ទីពំនាក់៣ប្រភេទ ឬប្រជុំនៃទីពឹង ៣ប្រភេទគឺ ព្រះពុទ្ធ, ព្រះធម៌, ព្រះសង្ឃ (ព.ពុ.)។ ខាងសាសនាព្រាហ្មណ៍សំដៅយក ព្រះព្រហ្ម, ព្រះវិស្ណុ, ព្រះសិវៈ ទាំង៣នេះ ហៅថា ត្រៃសរណៈ។ ខាងសាសនាឯទៀតៗក៏ច្រើនតែអាងទីពឹងឬទីរឭក, ទីពំនាក់មានបីៗដែរ ផ្សេងគ្នាតែឈ្មោះវត្ថុ ឬបុគ្គល ដែលអាងទៅរកប៉ុណ្ណោះ។

មើលអត្ថន័យ