ទឹកជួរ
កំណាត់របស់ផ្លូវទឹកដែលលំហូររបស់វាមានល្បឿនកើនឡើងដោយសារចំណោតគំហុកនៃពោះរបស់ផ្លូវទឹក ដោយសារថ្មឬអន្លង់ជ្រៅៗដែលធ្វើឱ្យលំហូរទឹកបែកខ្ញែក :
ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។
ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ
កំណាត់របស់ផ្លូវទឹកដែលលំហូររបស់វាមានល្បឿនកើនឡើងដោយសារចំណោតគំហុកនៃពោះរបស់ផ្លូវទឹក ដោយសារថ្មឬអន្លង់ជ្រៅៗដែលធ្វើឱ្យលំហូរទឹកបែកខ្ញែក :
បាតុភូតដែលកើតឡើងនៅរដូវទឹកឡើងឬរដូវដំឡើងដោយទឹកឡើងហួសពីកម្រិតកំណត់នៅកន្លែងនីមួយៗនៃផ្លូវទឹក។
ទឹកសម្រាប់ជ្រលក់ រាវឬខាប់ មានរសប្រៃ ជូរ ផ្អែម ឬហឹរ ផ្សំពីអំបិល, ទឹកត្រី, និងគ្រឿងផ្សំផ្សេងៗ :
ល្បាក់ទឹកធម្មជាតិដែលហូរចេញពីក្រហែងថ្មភ្នំធ្លាក់មកក្រោម :
ឈ្មោះមាសមួយប្រភេទ ដែលល្អវិសេសជាងមាសទាំងពួង :
តំបន់ណាមួយរបស់ប្រទេស ខេត្ត ឬស្រុកណាមួយ :
ភាពប៉ិនប្រសប់ឬច្នៃប្រឌិត។ ច្រើនប្រើផ្នែកខាងនិពន្ធឬវិចិត្រកម្មជាដើម :
ទឹកដែលចេញពីដោះ មានពណ៌សមានរសផ្អែម :
ឈ្មោះស្មៅមួយប្រភេទ។
ទឹកដោះគោដែលគេទុកឱ្យជូរ។
ឈ្មោះរុក្ខជាតិដើមតូចមួយប្រភេទ ច្រើនដុះជាគុម្ពក្នុងព្រៃរបោះ ស្លឹកទោលក្រាស់ដុះទល់គ្នាចេញពីថ្នាំងតែមួយ ផ្កាមានសម្បុរស ត្រួយប្រើជាអន្លក់បាន រីឯឫស សម្បក និងដើមអាចប្រើជាឱសថសម្រាប់ស្ត្រីដែលទើបសម្រាលកូន ដើម្បីជួយបង្កើនបរិមាណទឹកដោះម្ដាយ។ គេអាចហៅត្រឹម ទឹកដោះ ក៏បាន :
ឈ្មោះស្មៅមួយប្រភេទ។
ទឹកដោះដែលនៅស្រស់។
ភេសជ្ជៈដែលគេយកស្លឹកតែ ឬ មើម ដើម ស្លឹក ផ្ការុក្ខជាតិស្ងួតមួយចំនួន មកឆុងនឹងទឹកក្ដៅសម្រាប់ពិសាឬផឹក :
ទឹកដែលស្រក់អំពីមុខផ្កាត្នោតគាប។
គ្រឿងស្រវឹងធ្វើពីទឹកត្នោត :
ទឹកប្រៃមានពណ៌លឿងឬក្រហម ធ្វើពីមច្ឆជាតិស្អុយប្រឡាក់អំបិល។
ទឹកដែលជ្រាបចេញពីផ្ទៃភ្នំ ហូរធ្លាក់ចុះមកជានិច្ច, ជួនមានកន្លែងខ្លះជាប្រភពនៃស្ទឹងដែលហៅថា ក្បាលស្ទឹង ក៏បាន, ដូចជាក្បាលស្ទឹងព្រែកត្នោតជាដើម; បើទឹកធ្លាក់នោះធំច្រើន ហូរចេញមកខ្លាំង ជាប្រភពនៃទន្លេក៏មាន។