វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

ទុក្ករៈ

គុណនាម, នាម[ទុក-កៈ-រ៉ៈ]

ដែលកម្រធ្វើបាន, ដែលធ្វើបានដោយកម្រ, ដែលពិបាកធ្វើ, ដែលមិនងាយនឹងធ្វើកើត; ការធ្វើបានដោយកម្រ, ការកម្រធ្វើបាន, អំពើដែលគេពិបាកធ្វើ។

មើលអត្ថន័យ
វចនានុក្រម

ទុក្ខំ

នាម[ទុក-ខ័ង]

ពាក្យសម្រាប់ប្រើក្នុងត្រៃលក្ខណ៍ ច្រើននិយាយរួមទាំង៣ម៉ាត់ថា អនិច្ចំ, ទុក្ខំ, អនត្តា គឺសេចក្ដីមិនទៀង (ព្រោះមានការប្រែប្រួលជាធម្មតា), ជាទុក្ខ ឬនាំមកនូវទុក្ខ (ព្រោះមានការព្រួយលំបាកមិនចេះអស់មិនចេះហើយ), មិនមែនជារបស់ខ្លួន (ព្រោះមិនស្ដាប់បង្គាប់, មិនលុះក្នុងអំណាចចិត្ត ឬព្រោះមិនមានខ្លឹមសារ)។

មើលអត្ថន័យ
វចនានុក្រម

ទុង

នាម[ទុង]

ឈ្មោះបក្សីពួកមួយ មានរូបសណ្ឋានជមពីមុខពីក្រោយ, កវែង, ចំពុះវែងសំប៉ាត, មានចុងក្ងិច មានស្បែកពីខាងក្រោម សណ្ឋានថង់, ជើងខ្លី ម្រាមជាប់ដូចជើងទា, ហែលទឹកមុជទឹកបាន, ហើរបានខ្ពស់; ទុងមាន ២ប្រភេទ គឺ ទុងសំពៅ មានសម្បុរ-សលាយសម្បុរជម្ពូ (ស-លាយក្រហមស្រគាំ), ទុងផេះ មានសម្បុរប្រផេះ, ទុងទាំង ២ប្រភេទនេះ សុទ្ធតែមានមច្ឆជាតិជាអាហារដូចគ្នា។

មើលអត្ថន័យ