វចនា.
វចនានុក្រមខ្មែរវចនានុក្រម
“ទុគ៌ត” ជាអក្ខរាវិរុទ្ធឆ្លាស់។ អត្ថន័យខាងក្រោមជារបស់ពាក្យ ទុគ្គត។

ទុគ្គត

នាម· noun [ទុក-គត់]មកពីភាសាបាលី និងសំស្ក្រឹត

Learner aid: noun · [ទុក-គត់] — From Pali and Sanskritសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ដែលដល់នូវសេចក្ដីលំបាក គឺដែលទ័លក្រ, ដែលក្រីក្រទ្រព្យ, ដែលខ្សត់ទ្រព្យ :

អក្ខរាវិរុទ្ធឆ្លាស់៖ទុគ៌តទុគ្គតៈទុគ្គត—ទុរគត
ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៧ ន័យ
១

ដែលដល់នូវសេចក្ដីលំបាក គឺដែលទ័លក្រ, ដែលក្រីក្រទ្រព្យ, ដែលខ្សត់ទ្រព្យ :

ឧទាហរណ៍

“មនុស្សទុគ្គត។”

២

បណ្ណាការ, ភ័ស្ដុភារ (តង្វាយ, ជំនូន) របស់អ្នកក្រីក្រ :

ឧទាហរណ៍

“វត្ថុទាំងនេះជាទុគ្គតបណ្ណាការរបស់យើងខ្ញុំ ...។”

៣

បុរសខ្សត់ទ្រព្យ :

ឧទាហរណ៍

“ធ្វើម្ដេច ខ្លួនខ្ញុំជាទុគ្គតបុរស ...។”

៤

ភាព, បែបបទ, សណ្ដាប់, សណ្ដាប់ធ្នាប់នៃអ្នកកម្សត់, សេចក្ដីក្រីក្រ :

ឧទាហរណ៍

“រកស៊ីតាមទុគ្គតភាព; ចេះប្រើឫកពាសមគួរតាមទុគ្គតភាព។”

៥

មនុស្សខ្សត់ទ្រព្យ :

ឧទាហរណ៍

“ខ្ញុំក្រឡេកទៅឃើញពួកទុគ្គតមនុស្ស លើកដៃច្រូងស្រែកសុំទាន ក៏កើតមានសេចក្ដីអាណិតទន់ចិត្ត ...។”

៦

ស្ត្រីទុគ៌ត, ស្ត្រីទ័លក្រ។

៧

អាហាររបស់អ្នកខ្សត់ទ្រព្យ ឬអាហារសម្រាប់អ្នកក្រីក្រ :

ឧទាហរណ៍

“ភោជននេះជាទុគ្គតាហារ, យើងជាអ្នកទ័លក្រលំបាក, កុំរើសអើងពេក, ត្រូវបរិភោគតែទុគ្គាហារទៅ! ...។”

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាបាលី និងសំស្ក្រឹត

From Pali and Sanskrit.

ប្រភពក្នុងវចនានុក្រម៖ (បា. ទុគ្គត សំ. ទុគ៌ត)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់