នាគរាជ
ស្ដេចនាគ។
ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។
ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ
ស្ដេចនាគ។
អ្នកនៅក្នុងក្រុងឬដែលនៅក្នុងក្រុង។
(ម.ព. នាគរិក)។
ស្រីអ្នកក្រុង; ស្រីអ្នកលេងឫកពាហ៊ឺហា។
លោកជាទីនៅនៃពួកនាគ, បាតាល។
ផ្លូវដំរី គឺផ្លូវដែលព្រះចន្ទ្រចរត្រង់ចន្លោះនៃផ្កាយភរណី គឺផ្កាយយាមនង្គ័ល និងផ្កាយក្រឹត្តិកា គឺផ្កាយកូនមាន់។
នាគទាំងឡាយ, ពួកនាគ (ព.កា.)។
ព្រះនាមលោកបាលមហារាជមួយអង្គ គឺព្រះបាទវិរូបក្ខ ជាអ្នកត្រួតត្រាខាងទិសបស្ចិម ជាអធិបតីលើអស់ពួកនាគ។
នាគញី។
ដង្កូវសូត្រ គឺដង្កូវដែលកើតអំពីពងមេអំបៅជាដង្កូវបញ្ចេញសូត្រព័ទ្ធសម្បុកបាំងខ្លួនបាត់, នោះសម្បុកឯងហៅថា សម្បុកនាង ដែលគេសម្រេចឱ្យកើតបានមកជាសរសៃសូត្រ :
បង្គោលឈើខ្លឹមឬថ្មមានសណ្ឋានច្រើនតែមូលៗ ប្រើជាគ្រឿងលម្អសម្រាប់ដាក់រាយបញ្ឈរដង្ហែកឹងលើខ្នងព្រំដំបូលប្រាសាទ, វិហារជាដើម ជាគ្រឿងរចនាមួយប្រភេទរបស់ខ្មែរក្នុងបុរាណសម័យ, សព្វថ្ងៃនេះ ក៏នៅមានប្រើខ្លះដែរ :
ឈ្មោះឈើធំមួយប្រភេទ ពួកឈើទាលមានសាច់ក្រហមចាស់ ស្រដៀងនឹងឈើទាលដែរ ប៉ុន្តែសាច់រឹងជាងឈើទាល មិនមានជ័រដូចឈើទាលទេ សម្រាប់ប្រើជាគ្រឿងទព្វសម្ភារៈដូចឈើទាលដែរ។ នាងដែងនេះ ច្រើនមានក្នុងខេត្តកំពតប៉ែកខាងលិច និងក្នុងស្រុកកំពង់សោម, នៅបរិវេណក្រុងព្រះសីហនុ ក៏សម្បូរឈើនេះដែរ។
ម្រាមដៃទី ៤គឺម្រាមបន្ទាប់កូនដៃ។
ឈ្មោះដំឡូងព្រៃមួយប្រភេទ មើមស្រដៀងនឹងដំឡូងត្រែង, ដំឡូងជ្រូក :
ឈ្មោះបទភ្លេងខ្មែរបុរាណមួយមេ ជាបទភ្លេងធំ សម្រាប់លេងក្នុងពិធីមង្គលការអាពាហ៍ពិពាហ៍ តាមថ្នាក់ដែលត្រូវលេងបន្ទាប់បទភ្លេងព្រះថោង។
ឈ្មោះឈើសាច់រឹងមានខ្លឹមធំ ពួកគ្រញូង, ជាឈើមានតម្លៃ។
ឈ្មោះឈើធំ ពួកគគីរ។
ឈ្មោះស្រុកធំមួយ ក្នុងអាណាខេត្តកម្ពុជាពីដើម នៅខាងទិសឧត្តរ, បានទៅសៀមជាយូរអង្វែងណាស់ហើយ។