វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

នាដករស

នាម[នា-ដៈ-កៈ-រស់]

តម្លៃដែលមាននៅក្នុងអត្ថបទអក្សរសិល្ប៍ ដោយកវី អ្នកនិពន្ធចេះតុបតែងរៀបរៀងដំណើររឿងឱ្យមានឈុតនិងឆាក ឈុត ដើម្បីសម្ដែងជាសិល្បៈទស្សនីយភាព។

មើលអត្ថន័យ
វចនានុក្រម

នាដកអក្សរសិល្ប៍

នាម[នា-ដៈ-កៈ-អាក់-ស-សិល]

(អ.សិ.) អត្ថបទអក្សរសិល្ប៍មួយប្រភេទ ដែលកវី អ្នកនិពន្ធ តែងឡើងដោយរៀបចំឱ្យមានឈុតនិងឆាក សម្រាប់យកទៅសម្ដែងសិល្បៈល្ខោន :

មើលអត្ថន័យ
វចនានុក្រម

នាដ្យកថា

នាម[នា-ដ្យៈ-កៈ-ថា]

នាដកអក្សរសិល្ប៍មួយប្រភេទដែលកវី អ្នកនិពន្ធតាក់តែងជារឿងល្ខោន ដោយលើកយករឿងវិបត្តិ ទំនាស់របស់មនុស្សក្នុងសង្គមនៃសម័យកាលណាមួយ ទោះជារឿងវិបត្តិទាំងនោះពិតក្ដី មិនពិតក្ដី មកធ្វើជាប្រធានរឿង ដោយបង្កើតបរិយាកាស តឹងតែង ធូរស្រាល ជ័យជម្នះ បរាជ័យ ស្លាប់រស់ កម្សត់ ភិតភ័យ តក់ស្លុត កំប្លែង :

មើលអត្ថន័យ
វចនានុក្រម

នាដ្យរស

នាម[នា-ដ្យៈ-រស់]

តម្លៃដែលមាននៅក្នុងអត្ថបទអក្សរសិល្ប៍ ដោយកវី អ្នកនិពន្ធចេះបង្ហាញទំនាស់វិបត្តិប្រឆាំងគ្នានៃតួអង្គបដិបក្ខ នៅក្នុងដំណើររឿង ជួនកាលបង្ហាញពីភាពតានតឹង ភាពធូរស្រាល ទុក្ខសោក ដែលនាំឱ្យអ្នកអាន អ្នកស្តាប់ កម្សត់ ក្ដុកក្ដួល រន្ធត់ អាណិត អាសូរ... :

មើលអត្ថន័យ