វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

បដិច្ចសមុប្បាទ

នាម[ប៉ៈ-ដិច-ចៈ-សៈ-ម៉ុប-បាត]

ធម៌ ឬសភាវៈដែលកើតមានឡើងដោយសារបច្ច័យ គឺគ្រឿងអាស្រ័យទាក់ទងតៗគ្នា ដូចជាសង្ខារកើតមានឡើងព្រោះមានអវិជ្ជាជាបច្ច័យ, វិញ្ញាណកើតមានឡើង ព្រោះមានសង្ខារជាបច្ច័យ ឬថា អវិជ្ជាជាបច្ច័យនាំឱ្យកើតមានសង្ខារ, សង្ខារជាបច្ច័យនាំឱ្យកើតវិញ្ញាណ។ល។ :

មើលអត្ថន័យ
វចនានុក្រម

បដិទិន

នាម, គុណកិរិយា[ប៉ៈ-ដិ-ទិន]

ថ្ងៃតថ្ងៃ, ថ្ងៃទាំងអស់; រៀងរាល់ថ្ងៃ។ ខ្មែរយើងប្រើជាឈ្មោះបញ្ជីតារាងចុះចំនួននិងឈ្មោះថ្ងៃខែសម្រាប់ប្រើក្នុង១ឆ្នាំៗ (ហៅថា ប្រក្រតីទិន ក៏បាន)។

មើលអត្ថន័យ
វចនានុក្រម

បដិពិម្ពកថា

នាម[ប៉ៈ-ដិ-ពឹម-ពៈ-កៈ-ថា]

សន្ទស្សន៍អក្សរសិល្ប៍មួយប្រភេទ ដែលកវី អ្នកនិពន្ធរៀបរាប់ពណ៌នាពីរូបលក្ខណៈរបស់មនុស្សពិតប្រាកដ ឬ មនុស្សក្នុងរូបគំនូរ ក្នុងរូបថត រូបចម្លាក់ រូបសំណាក… :

មើលអត្ថន័យ