វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

បញ្ញាភា

នាម[ប៉័ញ-ញ៉ា-ភា]

ពន្លឺនៃប្រាជ្ញា, ប្រាជ្ញាដូចដួងពន្លឺ, គឺប្រាជ្ញាដែលដោះស្រាយបញ្ហាស្មុគស្មាញបានជ្រះស្រឡះ ប្រៀបដូចពន្លឺអាទិត្យចាំងជះដេញកម្ចាត់ភាពងងឹតក្នុងលោកឱ្យសាបរលាបរហូតភ្លឺស្រឡះ។

មើលអត្ថន័យ
វចនានុក្រម

បញ្ញាសជាតក

នាម[ប៉័ញ-ញ៉ាស-ជា-ដក់]

រឿងរ៉ាវទាំងឡាយដែលអធិប្បាយអំពីការសន្សំបារមីរបស់ព្រះពោធិសត្វចំនួនហាសិបជាតិ (តែពុំឃើញមានចែងនៅក្នុងគម្ពីរព្រះត្រៃបិដកនោះឡើយ) :

មើលអត្ថន័យ
វចនានុក្រម

បញ្ញាសិប្បនិម្មិត

នាម[ប៉័ញ-ញ៉ា-សិប-ប៉ៈ-និម-មឹត]

វិទ្យាសាស្ត្រនៃការបង្កើតបញ្ញាឆ្លាតវៃតាមរយៈម៉ាស៊ីន AI (Artificial intelligence) ដែលផ្ទុយពីធម្មជាតិរបស់មនុស្សនិងសត្វ។

មើលអត្ថន័យ
វចនានុក្រម

បញ្ញើក្អែក

[ប័ញ-ញ៉ើ-ក្អែក]

មែកផ្ញើសាំ ឬផ្ញើប្រាណកើតចេញអំពីមែកឈើទាំងពួង មានស្លឹកស្រួយសណ្ឋានផ្សេងអំពីស្លឹកឈើនោះ (មានពាក្យតំណាលថា កើតដោយសត្វស្លាបមានក្អែកជាដើមបន្ទោឧច្ចារៈដាក់, ហាក់ដូចជាកើតដោយសារក្អែកជាដើមផ្ញើទុក)។ (ព.ប្រ.) :

មើលអត្ថន័យ
វចនានុក្រម

បញ្ហា

នាម[ប័ញ-ហា] ឬ [ប៉័ញ-ហា]

ពាក្យឬសេចក្ដីដែលមានអាថ៌កំបាំង លុះតែអ្នកមានប្រាជ្ញាវាងវៃទើបអាចដឹង ឬលុះតែសួរអ្នកចេះ ទើបអាចដឹងច្បាស់បាន; ប្រស្នា, ចំណោទ : (ប្រើជា ប្រស្នា វិញក៏បាន) :

មើលអត្ថន័យ
វចនានុក្រម

បដិគ្គាហក

នាម[ប៉ៈ-ដិក-គា-ហៈ-កៈ] ឬ [ប៉ៈ-ដិក-គា-ហក់]

អ្នកទទួលយកទាន (ស្មូម)។ សព្វថ្ងៃប្រើពាក្យនេះសំដៅយកភ្នាក់ងាររាជការដែលមានភារៈខាងទទួលប្រាក់ចំណូលផ្សេងៗ (ចំពោះក្រសួងខ្លះ) :

មើលអត្ថន័យ