វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

បព្វាជនីយកម្ម

នាម[ប័ប-ពា-ជៈ-នី-យៈ-កាំ]

ឈ្មោះទណ្ឌកម្មមួយយ៉ាង ដែលសង្ឃត្រូវបណ្ដេញភិក្ខុអ្នកមានទោសខុសគួរដល់ការបណ្ដេញចេញពីវត្ត។ ការបំបរបង់មនុស្សដែលមានទោស ត្រូវរាជការបណ្ដេញឱ្យចេញផុតពីស្រុក ឬពីដែនឱ្យទៅនៅក្នុងទីណាមួយមានកំណត់ ក៏ហៅ បព្វាជនីយកម្ម ដែរ។

មើលអត្ថន័យ
វចនានុក្រម

បម្រាមគោចរ

នាម[បំ-រ៉ាម-គោ-ច]

វិធានការរដ្ឋបាលដែលហាមមនុស្សធ្វើដំណើរនៅចន្លោះម៉ោងជាក់លាក់ណាមួយ ជាពិសេសនៅពេលយប់ ក្នុងកាលៈទេសៈនៃសង្គ្រាម ភាពវឹកវរផ្នែកនយោបាយ គ្រោះមហន្តរាយ ឬការរាតត្បាតនៃជំងឺឆ្លងជាសកល :

មើលអត្ថន័យ
វចនានុក្រម

បម្រាស់

បរិវារសព្ទ[បំ-រ៉ាស់]

ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យ បម្រើ ថា បម្រើបម្រាស់ គឺទទួលភារៈតាមកិច្ចដែលគេប្រើប្រាស់ ឬទទួលរ៉ាប់រងកិច្ចការខ្ពស់ទាបគ្រប់យ៉ាងតាមពាក្យដែលគេប្រើ :

មើលអត្ថន័យ