វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

ក្បត់

កិរិយាសព្ទ[ក្បត់]

ធ្វើការដោយឧបាយដោយកលកំបាំង ក្នុងបំណងឱ្យបាត់បង់ខ្លួនអ្នកដទៃ, ឬអ្នកដែលត្រូវជួយ ត្រូវទំនុកបម្រុង, ពុំនោះធ្វើបំផ្លាញមនុស្សដែលជាមិត្រ។

មើលអត្ថន័យ
វចនានុក្រម

ក្បាច់

នាម[ក្បាច់]

ប្រដាប់សម្រាប់កែនលេខមានស្នូក ៤ជ្រុងទ្រវែង មានគ្រាប់ខ័ណ្ឌជា ២សង្កាត់, សង្កាត់ខាងលើ ១ខ្ទង់ ២គ្រាប់ ក្នុង ១គ្រាប់ ទុកជា ៥។ សង្កាត់ខាងក្រោម ១ខ្ទង់ ៥គ្រាប់ ជាគ្រាប់រាយ។ ជួនកាលគេហៅថា ក្បាច់ចិន។

មើលអត្ថន័យ
វចនានុក្រម

ក្បាច់ហួន

នាម[ក្បាច់-ហួន]

ឈ្មោះក្បាច់មេមួយប្រភេទក្នុងទម្រង់ល្ខោនបាសាក់ ដែលប្រើកាយវិការ ហក់ លោតរហ័ស ស្វាហាប់ទៅតាមចង្វាក់ភ្លេង និងទៅតាមបច្ចេកទេសក្បាច់ដោយឡែកៗ មានក្បាច់ហួនដៃ ក្បាច់ហួនផ្លិត ក្បាច់ហួនដំបង ក្បាច់ហួនដាវ ក្បាច់ហួនលំពែង ក្បាច់ហួនធ្នូ ក្បាច់ហួនកាំបិតខ្លី ក្បាច់ហួនយក្ស ក្បាច់ហួននាគ ក្បាច់ហួនសេះ ក្បាច់ហួនគ្រុឌ ក្បាច់ហួនរាជសីហ៍ :

មើលអត្ថន័យ
វចនានុក្រម

ក្បាន

នាម[ក្បាន]

ប្រដាប់សម្រាប់ទ្រចាន មានសណ្ឋានដូចក្បាក់ តែរាក់កំផែលឥតកំពែង គ្មានឡើងកណ្ដាប់មាត់ដូចក្បាក់ទេ; សព្វថ្ងៃគេប្រើជាបរិវារសព្ទ ជាពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ចាន :

មើលអត្ថន័យ
វចនានុក្រម

ក្បាលខាប

នាម[ក្បាល-ខាប]

ក្បាច់ចម្លាក់បុរាណមួយប្រភេទមានសណ្ឋានជាក្បាលសត្វស្រដៀងគ្នានឹងក្បាលគ្រុឌ ក្បាលរាហូជាដើម ខាំពាំ ឬខ្ជាក់នូវចង្វាយ ក្បាច់ងៗជានិមិត្តរូបនៃភាពអមតៈ និងភាពរុងរឿង។

មើលអត្ថន័យ
វចនានុក្រម

ក្បាលមឿង

នាម[ក្បាល-មឿង]

ឈ្មោះរន្ធពិសេសពីរក្នុងល្បែងបាយខុំ ស្ថិតនៅខាងដើម គេសន្មតថារន្ធពីរនេះជាធំ ជាប្រធាន គេដាក់គ្រាប់ក្នុងមួយរន្ធ ៥គ្រាប់។ គ្រាប់លញ់ ៤គ្រាប់ដែលក្មេងតម្រៀប ក្នុងល្បែងបាញ់រងក៏ហៅថាក្បាលមឿងដែរ គឺក្មេងរៀបបីគ្រាប់ដូចមុំចង្ក្រានហើយដាំមួយពីលើរួចតម្រៀបរាយបន្តគ្នាជាខ្សែច្រើនគ្រាប់មកទៀតធ្វើជាកន្ទុយ ហើយបោះតម្រូវកាត់ផ្ដាច់ដោយមេជាកោយមួយ។ បើអ្នកបោះត្រូវគ្រាប់ខ្ទាតដាច់ត្រឹមណា សន្មតឈ្នះត្រឹមណោះ។ បើបោះត្រូវក្បាលមឿង ឈ្នះទាំងអស់។ (ល្បែងពួកប្រុសៗ លេងដោយគ្រាប់លញ់)។

មើលអត្ថន័យ