ចិត្ត
Learner aid: noun · [ចិត] — From Pali and Sanskritសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។
ធម្មជាតសម្រាប់សន្សំអារម្មណ៍, សម្រាប់គិត គឺវិញ្ញាណ :
Learner aid: noun · [ចិត] — From Pali and Sanskritសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។
ធម្មជាតសម្រាប់សន្សំអារម្មណ៍, សម្រាប់គិត គឺវិញ្ញាណ :
ធម្មជាតសម្រាប់សន្សំអារម្មណ៍, សម្រាប់គិត គឺវិញ្ញាណ :
“ចិត្តត្រង់, ចិត្តវៀច; ចិត្តល្អ, ចិត្តអាក្រក់។ល។”
សមត្ថភាពគិត យល់ដឹង ពិចារណា វិនិច្ឆ័យ និងសម្រេចចិត្តរបស់មនុស្ស។ លើសពីនេះទៀតចិត្តក៏ជាមជ្ឈមណ្ឌលនៃញាណ ដែលបង្កើតការគិត អារម្មណ៍ គំនិត ប្រត្យក្សារម្មណ៍ និងជាកន្លែងផ្ទុកពុទ្ធិនិងការចងចាំ :
“ផ្លូវចិត្ត, ចិត្តនិងកាយ។”
អត់ធ្មត់ ពូកែទ្រាំ ស៊ូទ្រាំ :
“កីឡាករប្រដាល់នេះចិត្តណាស់ គេវាយបែកមុខហើយនៅមិនព្រមចុះចាញ់។”
ឆាប់ប្រកាន់ ឆាប់ងរង៉ក់ ឆេវឆាវ :
“កូននេះចិត្តណាស់ ម្ដាយបន្ទោសបន្តិចបន្តួច លែងស៊ីបាយ។”
ដែលអាណិតយ៉ាងខ្លាំង, ដែលអាណិតរកអ្វីធៀបមិនបាន :
“អាណិតខ្លោចចិត្ត។”
ដែលត្រូវចិត្តឬពេញចិត្តនឹងនរណាម្នាក់ឬអ្វីមួយ :
“លទ្ធផលគាប់ចិត្ត, ទេសភាពស្រស់ស្អាតគាប់ចិត្តទេសចរ, គាត់គាប់ចិត្តនឹងជីវិត។”
ដែលមានចិត្តអាក្រក់ ដែលមានចិត្តទុរយស ចិត្តសាវា :
“មនុស្សចិត្តខ្មៅ។”
ដែលមានចិត្តមានះ ដែលចូលចិត្តប្រឆាំងតបត :
“វាចិត្តខ្លាំងណាស់ ខំប្រឆាំងទទឹងទិស។”
ដែលមិនចេះសន្តោសប្រណី ចូលចិត្តចាប់កំហុស :
“ថៅកែចិត្តចង្អៀត។”
ដែលមានចិត្តកេងប្រវ័ញ្ច កឹបកេង លួចបន្លំ :
“[…] ឱ!ឪវាអើយ ខ្ញុំទើបនឹងដឹងរឿងថៅកែយើងចិត្តចោរជាមនុស្សអាក្រក់ណាស់។ […] (រឿងថៅកែចិត្តចោរ)។”
ដែលចូលចិត្តងរង៉ក់ ដែលឆាប់ខឹងឬអន់ចិត្ត :
“មនុស្សចិត្តច្រើន។”
ដែលល្អ ស្មោះត្រង់ ឥតសៅហ្មង :
“[…] សុរិយាចិត្តជា បំភ្លឺរាល់គ្នា ដល់អស់ញាតិផង ឱ្យបានសុខុម ផុតទុក្ខសៅហ្មង ជួយដោះចំណង ទុក្ខសោកប្រជា។ […]។”
ដែលមានចិត្តមិនសោកស្ដាយ ដែលមានចិត្តហ៊ានលះបង់ :
“ចេះចិត្តដាច់ទៅចោលប្រពន្ធកូនកើត។”
ដែលចេះសន្តោសប្រណី មិនប្រកាន់ទោស :
“មនុស្សចិត្តទូលាយ។”
(សំនួន.) ដែលពូកែអត់ធ្មត់ មិនងាយខឹងផ្ដេសផ្ដាស :
“គ្រូជាអ្នកមានចិត្តធ្ងន់។”
ដែលហ៊ានជ្រុល ដែលព្រហើន ថ្លើមធំ :
“មនុស្សចិត្តធំ, ចោរចិត្តធំ។”
ចិត្តដែលនៅឆោតល្ងង់ ទន់ជ្រាយ ចិត្តដែលកំណាចឃោរឃៅ, ដែលមានចិត្តកំណាចឃោរឃៅ :
“ចិត្តពាលមកពីសេចក្ដីល្ងង់ខ្លៅ, ជនដៃដល់ចិត្តពាល។”
ចិត្តដែលប្រកបដោយក្ដីសន្តោសប្រណី អធ្យាស្រ័យល្អ និងភាពអត់ធ្មត់។
ចិត្តដែលអាក្រក់ឃោរឃៅ, ដែលមានចិត្តអាក្រក់ឃោរឃៅ :
“ចិត្តសាមាន្យមកពីអវិជ្ជា, ចោរចិត្តសាមាន្យ។”
ចិត្តដែលមានអំណរសប្បាយរីករាយ :
“ចិត្តសោមនស្សនៅពេលបានធ្វើអំពើល្អ។”
(សំនួន.) ងាយខឹង ដែលមានចិត្តឆេវឆាវ :
“មកពីចិត្តស្រាល បានជាគាត់ប្រើអំពើហិង្សា។”
(សំនួន.) ដែលមិនរារែកចិត្ត ដែលហ៊ានប្រថុយធ្វើអ្វីមួយ, ចិត្តដាច់ :
“យុវជនចិត្តស្លុយប្រថុយនឹងគ្រោះថ្នាក់។”
(ម.ព. ចិត្តមុត)។
ចិត្តដែលមិនល្អមិនគួរជាទីពេញចិត្តអ្នកដទៃ :
“តាជូជកគឺជាតួអង្គកំណាច លោភលន់ និងមានចិត្តអប្រិយ។”
អស់ចិត្តអាល័យ សម្រេចចិត្តក្រោយការរារែក :
“គាត់ដាច់ចិត្តទៅចោលប្រពន្ធកូន។”
ដែលរហ័ស ឆាប់ លឿន ភ្លាមៗដោយក្ដីគាប់ចិត្ត :
“សេវាកម្មទាន់ចិត្ត។”
ដែលគេវិចិត្តហើយ, ដែលគេធ្វើដោយផ្ចិតផ្ចង់រួចស្រេចហើយ។
រូបភាព, រូបដែលគេគូរ, ដែលគេឆ្លាក់, គំនូរ, ចម្លាក់ ...។
ជាងគំនូរ, ជាងលាបថ្នាំរំលេចព័ណ៌ ...។
(ម.ព. ចិត្តការ)។
វិជ្ជាឬវិទ្យាខាងការវិចិត្រ។
(ម.ព. ចិត្តការ)។
(ម.ព. ចិត្តការ)។
(ម.ព. ចិត្តវិជ្ជា)។
(វេវ. ចិត្រ)។
មកពីភាសាបាលី និងសំស្ក្រឹត
From Pali and Sanskrit.
ប្រភពក្នុងវចនានុក្រម៖ (បា. សំ.)