វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ជ័យ

នាម· noun [ជៃ]មកពីភាសាបាលី

Learner aid: noun · [ជៃ] — From Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ជម្នះ, ការឈ្នះ :

អក្ខរាវិរុទ្ធឆ្លាស់៖ជយ—
ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

២២ ន័យ
១

ជម្នះ, ការឈ្នះ :

ឧទាហរណ៍

“មានជ័យ, ហ៊ោយកជ័យ។”

២

ពាក្យសម្រាប់ឱ្យពរ ឱ្យជ័យថា សូមឱ្យលោកមានជ័យជម្នះ! ឬថា សូមឱ្យអ្នកដ៏ចម្រើនមានជ័យជម្នះ!

៣

សំបុត្រ, កំណត់ ប្រាប់អំពីជ័យជម្នះ។

៤

ពាក្យសម្រាប់មនុស្សអ្នកជូនពែសំណែន ដែលត្រឡប់មកផ្ទះជំងឺវិញឈរស្រែកនៅមាត់ទ្វាររបងផ្ទះឬជិតជណ្ដើរផ្ទះថា ជយតុ ភវំ! អ្នកនៅក្នុងផ្ទះនោះឆ្លើយតបមកវិញថា សាធុមានជ័យ! (តាមក្បួនសែនឱ្យមនុស្សឈឹ)។

៥

សាលក្រមប្រាប់ដំណើរក្ដីឈ្នះ។

៦

ដំរីជ័យ គឺដំរីសម្រាប់ជិះចូលកាន់សង្គ្រាម ដែលតែងតែមានជម្នះមកហើយឬដែលសន្មតថានឹងមានជម្នះ, ដំរីព្រះទីនាំងនៃព្រះមហាក្សត្រដែលសន្មតថាមានជ័យគ្រប់កាល។

៧

ពាក្យស្រែកប្រកាស, ស្រែកហៅថា សូមឱ្យឈ្នះ! ឬថា ឈ្នះហើយៗ! ដូចពាក្យថា ជយតុ! ជយតុ ភវំ! ជយោ! ជិតំ ជិតំ! ជាដើមដែរ។

៨

ទីតំបន់ដែលមានជ័យ, ដែលច្បាំងឈ្នះ។

៩

ពាក្យសម្រាប់ឱ្យពរ ឱ្យជ័យថា សូមឱ្យមានជ័យជម្នះ!

១០

ទង់ជ័យ គឺទង់ចម្បាំងដែលសន្មតថាជាស្រីសួស្ដីឱ្យមានជ័យជម្នះ។

១១

ទឹកដែលគេផឹកហើយស្រែកហ៊ោថា ឈ្នះហើយៗ! ក្នុងកាលមានជ័យ (បែបក្នុងបុរាណសម័យ)។

១២

(ម.ព. ជយវាទ្យ)។

១៣

ឈើមានជ័យឬឈើមានផ្កាឱ្យជម្នះ (ដើមច្បា)។ មានសេចក្ដីដំណាលថា កាលពីក្នុងជាន់បុរាណសម័យព្រេងនាយយូរអង្វែងហើយ មនុស្សទាំងឡាយច្រើនយកផ្កាច្បាមកប្រើក្នុងហោមពិធីពលិការប្រសិទ្ធី ដោយបំណងថា ឱ្យមានជ័យជម្នះ, ព្រោះហេតុនោះ ទើបគេហៅដើមច្បាថា ជយព្រឹក្ស។

១៤

(ម.ព. ជយលិខិត)។

១៥

(ម.ព. ជយលិខិត)។

១៦

តន្ត្រីប្រគំសូមជ័យ, ការប្រគំសូមជ័យ, គ្រឿងប្រគំយកជ័យជម្នះ។

១៧

ស័ង្ខសម្រាប់ផ្លុំយកជ័យ។

១៨

សំឡេងហ៊ោយកជ័យ, សំឡេងស្រែក បន្លឺថា ឈ្នះហើយ! ឬ ឈ្នះហើយៗ!

១៩

(ម.ព. ជយដ្ឋាន)។

២០

(ម.ព. ជយសង្ខ)។

២១

ឧបាយ, ល្បិចឱ្យមានជ័យ, ឱ្យឈ្នះ។

២២

ឈ្មោះពរមួយយ៉ាងសម្រាប់សូត្រចម្រើនសិរីសួស្ដី ក្នុងមង្គលការសម័យបុរាណ :

ឧទាហរណ៍

“ក្នុងមង្គលការនេះ សូមឱ្យសូត្រជ័យផង, និមន្តលោកសូត្រជ័យ។”

ចំណាំការប្រើប្រាស់

(ម.ព. ជយតុ! ផង)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាបាលី

From Pali.

ប្រភពក្នុងវចនានុក្រម៖ (បា. ជយ)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់