វចនា.
វចនានុក្រមខ្មែរវចនានុក្រម

បុព្វ

[បុប-ពៈ]មកពីភាសាបាលី និងសំស្ក្រឹត

Learner aid: [បុប-ពៈ] — From Pali and Sanskritសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

មុន, ខាងដើម, ពីមុន។

អក្ខរាវិរុទ្ធឆ្លាស់៖បុព្វា—បុព្វ—
ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៤៣ ន័យ
១

មុន, ខាងដើម, ពីមុន។

២

សព្ទនេះប្រើរៀងខាងដើមសព្ទដទៃឱ្យជាបទសមាសដូចជា។

៣

ទេវតាដើម ឬ ទេវតាមុន (មាតាបិតា)។

៤

បុរសជាខាងដើមវង្ស។

៥

ការប្រកបក្នុងខាងដើម, ព្យាយាមក្នុងកាលមុន។

៦

ការបានក្នុងកាលមុន, លាភខាងដើម, លាភដំបូង។

៧

មាតាបិតាបានជាហៅថា បុព្វទេព ព្រោះមានចិត្តមេត្តាប្រណីរីករាយស្មោះស្មើរកកូនប្រហែលដូចចិត្តរបស់ទេវតា ...។

៨

ពួកញាតិទាំងអស់ ទោះប្រុសក្ដីស្រីក្ដីដែលទៅកាន់បរលោកហើយរាប់តាំងពីជីដូន ជីតា ទួត លួត លា ឡើងទៅហៅថា បុព្វបុរស (ដូនតា ឬ ពួកដូនតា)។

៩

សព្វថ្ងៃប្រើសំដៅយកពាក្យផ្ដើមរបស់អ្នកនិពន្ធ នៅខាងដើមនៃសៀវភៅ ឬលំនាំសេចក្ដី ដែលផ្ដើមឡើងជាដំបូង ក្នុងការតែងសេចក្ដីរបស់សិស្ស។

១០

រង្វាន់លើកទឹកចិត្ត។

១១

ពួកអសុរក៏ហៅ បុព្វទេព ដែរ ព្រោះកាលពីដើមអសុរធ្លាប់នៅក្នុងឋានត្រៃត្រិង្សមុនព្រះឥន្ទ្រនិងពួកទេវតាអ្នកត្រៃត្រិង្ស។

១២

ចំនួនទឹកប្រាក់ដែលអតិថិជនបង់ជាទៀងទាត់ទៅឱ្យក្រុមហ៊ុនធានារ៉ាប់រងសម្រាប់ធានាហានិភ័យនានាដែលអាចកើតមានឡើងចំពោះខ្លួនជាយថាហេតុ :

ឧទាហរណ៍

“បង់បុព្វលាភរយៈពេលខ្លីទទួលបានការការពាររយៈពេលវែង។”

១៣

ឈ្មោះនក្សត្រទី ២០; ខែអាសាឍមុន; ខ្មែរធ្លាប់ប្រើតែបឋមាសាឍ ឬ ប្រថមាសាឍ)។

១៤

ពាក្យនិយាយខាងដើមសៀវភៅ, ពាក្យផ្ដើមជាដំបូង, អារម្ភកថា, អារម្ភបទនៃសៀវភៅ។

១៥

អំពើពីមុន, អំពើពីព្រេងនាយ, អំពើចាស់ គឺបុណ្យក្ដីបាបក្ដីដែលគេបានធ្វើពីជាតិមុនមកជាប់ជាស្នាមចិត្តតាមឱ្យផលក្នុងជាតិតៗមក ឬក្នុងជាតិនេះ។

១៦

ការរាយរងដែលត្រូវចាប់ធ្វើមុនដើម្បីនឹងសម្រួលការធំឱ្យស្រួលឬឱ្យចុះរបៀប។

១៧

អ្នកដែលបានធ្វើឧបការៈមុន គឺអ្នកដែលបានធ្វើសេចក្ដីទំនុកបម្រុងផ្ចុងផ្ដើមរួចមកហើយ :

ឧទាហរណ៍

“មាតាបិតា ជាបុព្វការីរបស់កូន; គ្រូជាបុព្វការីរបស់សិស្ស; ព្រះសម្មាសម្ពុទ្ធ ជាបុព្វការីរបស់ពុទ្ធសាសនិកជន; ព្រះមហាក្សត្រជាបុព្វការីរបស់ប្រជាជន ព្រោះទ្រង់បានចាត់កិច្ចការគ្រប់គ្រងរក្សាប្រទេសរបស់ព្រះអង្គ ឱ្យអស់ប្រជាជនបានសេចក្ដីសុខស្រួល។ល។”

១៨

ការរវល់រាយរងដែលត្រូវចាប់ធ្វើមុន ដើម្បីនឹងសម្រួលការធំឱ្យចុះរបៀប។

១៩

ដូចគ្នានឹង បុព្វកិច្ច។

២០

ចរិតដើម គឺអំពើដែលបុគ្គលធ្លាប់ប្រព្រឹត្តពីក្នុងជាតិមុន ជាប់ជាស្នាមជាលំអានមកដល់ជាតិនេះ។

២១

ចរិយាដើម គឺការប្រព្រឹត្ត, សំណាង ឬមារយាទ, ទម្លាប់, សណ្ដាប់ធ្នាប់, ដែលបុគ្គលធ្លាប់បានប្រព្រឹត្តពីជាតិមុនៗ មកជាប់ជាស្នាមតាមមកដល់ជាតិនេះ។

២២

ដូចគ្នានឹង បុព្វណ្ហសម័យ។

២៣

សម័យជាខាងដើមនៃថ្ងៃ (ក្រោយបន្ទាប់បច្ចូសសម័យ) គឺវេលាព្រះអាទិត្យរះ (ពេលថ្ងៃរះ)។

២៤

(ម.ព. បុព្វទេព)។

២៥

ហេតុភេទ, គ្រឿងសម្គាល់ដែលនាំបណ្ដាលឱ្យឃើញមុន (អាភេទ, ផ្នួល ឬ ប្រផ្នួល)។

២៦

ផ្ទះ, ភូមិ, លំនៅដែលធ្លាប់នៅពីដើម (ផ្ទះ, ភូមិ, លំនៅចាស់)។

២៧

ពូជធារឬស្បៀងដែលគេត្រូវបរិភោគមុន បានខាងឯធញ្ញជាតិមានស្រូវខ្សាយជាដើម ដែលជារបស់ត្រូវគេបរិភោគមុន (ស្បៀងសម្រាប់ស៊ីមុន)។

២៨

សេចក្ដីព្យាយាមដើម គឺព្យាយាមដែលផ្ដើមនឹងធ្វើអំពើ, នឹងចាត់ការឬធ្វើការអ្វីៗ។

២៩

ការធ្វើពលិការចំពោះបុព្វប្រេត; តាមលទ្ធិខាងពុទ្ធសាសនា ប្រើវិធីធ្វើទក្ខិណានុប្បទានឧទ្ទិសចំណែកបុណ្យជូនទៅ; លទ្ធិខ្លះក្រៅពីពុទ្ធសាសនា ប្រើវិធីសែនព្រេនជូន។

៣០

(ម.ព. បុព្វបយោគ)។

៣១

អ្នកដែលទៅកាន់បរលោកហើយ គឺអ្នកដែលធ្វើមរណកាលទៅកាន់ភពខាងមុខហើយ (ញាតិដែលស្លាប់បាត់ទៅហើយ) :

ឧទាហរណ៍

“ធ្វើបុណ្យឧទ្ទិសផលជូនទៅបុព្វប្រេត។”

៣២

ចំណែកខាងដើម ឬប៉ែកខាងដើម។

៣៣

ប្រតិបត្តិជាចំណែកខាងដើម គឺការប្រព្រឹត្តកាន់សីលឱ្យបរិសុទ្ធ និងការគោរពកោតក្រែងបូជាចំពោះបុគ្គលដែលគួរគោរព មានមាតាបិតាជាដើម (ហៅថា បុព្វភាគបដិបទា ឬ បុព្វភាគប្រតិប័ទ ដូច្នេះវិញក៏បាន)។

៣៤

ដូចគ្នានឹង បុព្វភាគបដិបត្តិ។

៣៥

(ម.ព. បុព្វភាគបដិបត្តិ)។

៣៦

(ម.ព. បុព្វភាគបដិបទា)។

៣៧

(ម.ព. បុព្វវិទេហៈ)។

៣៨

ឈ្មោះទ្វីបធំមួយ រាប់បញ្ចូលក្នុងមហាទ្វីបទាំង ៤(តាមភូមិសាស្ត្របុរាណ) ; ខ្មែរយើងហៅថា បូព៌វិទេហទ្វីប។

៣៩

ផលប្រយោជន៍ឬអំណាចពិសេសដែលវរជនខ្លះត្រូវបានត្រូវមានតាមមុខតំណែង :

ឧទាហរណ៍

“ប្រធានរដ្ឋសភា ត្រូវទទួលបុព្វសិទ្ធិ ជាតំណាងប្រមុខរដ្ឋ ក្នុងកាលខ្លះដែលប្រមុខរដ្ឋមានធុរៈ។”

៤០

ហេតុដើម, ដំណើរដើម គឺហេតុឬដំណើរដែលបណ្ដាលឡើងជាមុន ឬដែលផ្ដើមឡើងជាមុន។

៤១

អាចារ្យមុន, គ្រូដើម គឺមាតានិងបិតា។ មាតាបិតាបានជាហៅថា បុព្វាចារ្យ ព្រោះជាគ្រូបង្ហាត់បង្រៀនកូនឱ្យចេះនិយាយស្ដីនិងសណ្ដាប់ធ្នាប់របៀបរបប ព្រមទាំងកិច្ចការទាំងពួងផង ជាមុនជាងគ្រូទាំងអស់ដែលកូនត្រូវរៀនចំណេះវិជ្ជាផ្សេងៗ។

៤២

បទដែលភ្ជាប់ខាងដើមនិងខាងចុងនៃសព្ទដទៃ ដើម្បីញ៉ាំងសព្ទនោះៗឱ្យមានន័យខុសពីមុន បានដល់ឧបស័គ្គនិងបច្ច័យ។

៤៣

ខែអាសាឍមុន គឺខែអាសាឍទី ១(សម្រាប់ប្រើតែក្នុងឆ្នាំដែលលើកខែអាសាឍពីរដងតាមចន្ទគតិ) ជាគូគ្នានឹង ឧត្តរាសាឍ; ខ្មែរយើងច្រើនហៅ ខែអាសាឍមុនថា បឋមាសាឍ ឬ ប្រថមាសាឍ, ហៅខែអាសាឍក្រោយថា ទុតិយាសាឍ ឬ ទ្វិតីយាសាឍ។

ចំណាំការប្រើប្រាស់

(ម.ព. បុព្វទេព{¥¥}១{££}និង{¥¥}២{££})។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាបាលី និងសំស្ក្រឹត

From Pali and Sanskrit.

ប្រភពក្នុងវចនានុក្រម៖ (បា.; សំ. បូវ៌)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់