វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ពុទ្ធ

នាម· noun [ពុត]មកពីភាសាសំស្ក្រឹត និងបាលី

Learner aid: noun · [ពុត] — From Sanskrit and Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

លោកអ្នកត្រាស់ដឹងធម៌ដែលកំបាំង ដូចយ៉ាងអរិយសច្ច ៤ជាដើម រហូតដល់មគ្គផលនិព្វាន, ឬលោកអ្នកភ្ញាក់រឭក គឺមានសតិសម្បជញ្ញៈសព្វកាល, ឬលោកអ្នករីកពេញទីដូចជាផ្កាឈូកដែលរីកគ្រប់ស្រទាប់ គឺមានព្រះហឫទ័យរីកដោយអំណាចនៃបរិសុទ្ធិ ព្រោះកម្ចាត់កិលេសអស់ហើយ (ព្រះសម្មាសម្ពុទ្ធ) :

អក្ខរាវិរុទ្ធឆ្លាស់៖ពុទ្ធា—ពុទ្ធ—
ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៦៩ ន័យ
១

លោកអ្នកត្រាស់ដឹងធម៌ដែលកំបាំង ដូចយ៉ាងអរិយសច្ច ៤ជាដើម រហូតដល់មគ្គផលនិព្វាន, ឬលោកអ្នកភ្ញាក់រឭក គឺមានសតិសម្បជញ្ញៈសព្វកាល, ឬលោកអ្នករីកពេញទីដូចជាផ្កាឈូកដែលរីកគ្រប់ស្រទាប់ គឺមានព្រះហឫទ័យរីកដោយអំណាចនៃបរិសុទ្ធិ ព្រោះកម្ចាត់កិលេសអស់ហើយ (ព្រះសម្មាសម្ពុទ្ធ) :

ឧទាហរណ៍

“ព្រះពុទ្ធ, ព្រះពុទ្ធជាបរមគ្រូ, ព្រះពុទ្ធជាម្ចាស់។ល។”

២

ព្រះបន្ទូលព្រះពុទ្ធ, សំដៅចំពោះពុទ្ធវចនៈ គឺ បាលី ដែលជាគោលដើមនៃព្រះពុទ្ធសាសនា :

ឧទាហរណ៍

“អដ្ឋកថាកែព្រះពុទ្ធដីកា។”

៣

ព្រះបាទព្រះពុទ្ធ។

៤

វង្សព្រះពុទ្ធ។ ពាក្យសម្រាប់ហៅពោធិសត្វដែលបានពុទ្ធទំនាយហើយ :

ឧទាហរណ៍

“ព្រះអង្គជាពុទ្ធង្កូរបណ្ដូលពុទ្ធវង្ស (ព.ទេ.)។”

៥

ខ្មែរប្រើក្លាយៗមកហៅ សម្ដីបព្វជិតថា ពុទ្ធដីកា ដែរ គឺហៅដោយគោរពថាបព្វជិតនិយាយស្ដីតែពាក្យពិត តាមលំអានពុទ្ធវចនៈប្រយ័ត្នមិនហ៊ានឱ្យល្អៀង :

ឧទាហរណ៍

“លោកគ្រូមានពុទ្ធដីកា, ស្ដាប់ព្រះពុទ្ធដីកាលោក។”

៦

ស្នាមចម្លាក់ជារូបព្រះបាទ គឺរូបដានព្រះបាទនៃព្រះសម្មាសម្ពុទ្ធ។ ខ្មែរក៏ហៅថា ពុទ្ធបាទ ឬ ព្រះបាទ ដែរ។

៧

ឈ្មោះសុត្តន្តបិដក១គម្ពីរប៉ែកខាងខុទ្ទកនិកាយសម្ដែងរឿងពោធិសត្វដែលបានទំនាយអំពីព្រះសព្វញ្ញុពុទ្ធម្ភៃបួនព្រះអង្គ និងការចែកសារីរិកធាតុព្រមទាំងគ្រឿងបរិក្ខារនៃព្រះសក្យមុនីសម្មាសម្ពុទ្ធ។

៨

ឋានន្តរជាសមណស័ក្ដិទីរាជាគណៈសម្រាប់ត្រីក្នុងកម្ពុជប្រទេស :

ឧទាហរណ៍

“ព្រះពុទ្ធវង្ស។”

៩

ដំណើរព្រះពុទ្ធ គឺការសម្រេចឥរិយាបថដើររបស់ព្រះពុទ្ធ :

ឧទាហរណ៍

“ទ្រង់ធ្វើពុទ្ធដំណើរទៅ ...។”

១០

ប្រើក្លាយជា កិ. ក៏មាន :

ឧទាហរណ៍

“ទ្រង់ពុទ្ធដំណើរទៅកាន់ជនបទ ...។”

១១

កាលឬសម័យ គឺគ្រាដែលព្រះពុទ្ធទ្រង់គង់ព្រះជន្មនៅ; ហៅថា ពោធិកាល ឬ ពោធិសម័យ ក៏បាន។ ពោធិកាលនៃព្រះសក្យមុនីសព្វញ្ញុពុទ្ធមាន ៤៥ឆ្នាំ, ចែកជា ៣សង្កាត់គឺ ១រាប់ពីត្រឹមឆ្នាំដែលព្រះអង្គបានត្រាស់មកដល់ឆ្នាំទី ១៥ហៅថា បឋមពោធិកាល; ២រាប់ពីឆ្នាំទី ១៦ដល់ឆ្នាំទី ៣០ហៅថា មជ្ឈិមពោធិកាល; ៣រាប់ពីត្រឹមឆ្នាំទី ៣១ដល់ឆ្នាំទី ៤៥ហៅថា បច្ឆឹមពោធិកាល; ទ្រង់ចូលបរិនិព្វានក្នុងឆ្នាំទី ៤៥នេះ; បូករួមព្រះជន្មពីកាលដែលទ្រង់មិនទាន់បានត្រាស់ជាព្រះពុទ្ធនៅឡើយ ចំនួន ៣៥ឆ្នាំផ្សំមកផងត្រូវជា ៨០ឆ្នាំគត់។

១២

កិច្ចរបស់ព្រះពុទ្ធ គឺការរវល់សម្រាប់ព្រះសព្វញ្ញុពុទ្ធ មានស្ដេចយាងចេញបិណ្ឌបាតពីព្រលឹមនិងទ្រង់ត្រាស់សម្ដែងធម៌ប្រទានពុទ្ធបរិស័ទជាដើម; ពុទ្ធកិច្ច មាន ៥យ៉ាង ១បុរេភត្តកិច្ច កិច្ចដែលព្រះពុទ្ធត្រូវបំពេញក្នុងពេលមុនភត្ត គឺតាំងពីពេលអរុណរះទៅដល់នឹងពេលថ្ងៃត្រង់។ ២បច្ឆាភត្តកិច្ច កិច្ចដែលព្រះពុទ្ធត្រូវបំពេញក្នុងពេលខាងក្រោយភត្ត គឺតាំងពីថ្ងៃបែរពីត្រង់ទៅទល់នឹងល្ងាច (ព្រលប់)។ ៣បុរិមយាមកិច្ច កិច្ចដែលព្រះពុទ្ធត្រូវបំពេញក្នុងយាមខាងដើមនៃរាត្រី គឺតាំងពីពេលព្រលប់ទៅទល់នឹងពេលកណ្ដាលអធ្រាត្រ។ ៤មជ្ឈិមយាមកិច្ច កិច្ចដែលព្រះពុទ្ធត្រូវបំពេញក្នុងយាមកណ្ដាលនៃរាត្រីគឺពេលកណ្ដាលអធ្រាត្រ។ ៥បច្ឆិមយាមកិច្ច កិច្ចដែលព្រះពុទ្ធត្រូវបំពេញក្នុងយាមខាងចុងនៃរាត្រី គឺតាំងពីពេលបន្ទាប់អំពីកណ្ដាលអធ្រាត្រទៅទល់នឹងពេលអរុណរះ។

១៣

(ម.ព. ពុទ្ធកិច្ច)។

១៤

សេចក្ដីគោរពចំពោះព្រះពុទ្ធ។

១៥

គុណព្រះពុទ្ធ។

១៦

ពន្លកព្រះពុទ្ធ គឺព្រះពោធិសត្វដែលបម្រុងនឹងបានត្រាស់ជាព្រះពុទ្ធក្នុងអនាគតកាលជាប្រាកដ (ព.ទេ.) ឬ (ព.កា.) :

ឧទាហរណ៍

“ម្នាលភិក្ខុទាំងឡាយ, សុមេធតាបសនេះជាពុទ្ធង្កូរនឹងបានត្រាស់ជាព្រះពុទ្ធមាននាមថា គោតម ...(ទំនាយព្រះពុទ្ធទីបង្ករទាយឱ្យសុមេធតាបស)។”

១៧

អំណាចព្រះពុទ្ធសាសនាដែលដឹកនាំពុទ្ធសាសនិកឱ្យជឿនលឿនទៅកាន់សេចក្ដីបរិសុទ្ធហាក់ដូចជារទេះមានកង់ជាគ្រឿងវិលនាំទៅ (ជាគូគ្នានឹង អាណាចក្រ)។

១៨

ពាក្យសម្រាប់ហៅបព្វជិតអ្នកប្រតិបត្តិត្រឹមត្រូវតាមពុទ្ធោវាទដោយប្រៀបថា ដូចជាបុត្របង្កើតរបស់ព្រះអង្គ; ហៅថា ពុទ្ធបុត្រ ក៏បាន (ព.ទេ.)។

១៩

ញាណរបស់ព្រះពុទ្ធ។

២០

វាចាដែលព្រះពុទ្ធទ្រង់ត្រាស់ គឺសម្ដីដែលព្រះអង្គទ្រង់ពោលទៅរកបុគ្គលណាមួយ :

ឧទាហរណ៍

“ទ្រង់មានព្រះពុទ្ធតម្រាស់ថា ...។”

២១

ពាក្យដែលព្រះពុទ្ធទ្រង់ទាយ។

២២

ធម៌ដែលធ្វើពោធិសត្វឱ្យបានត្រាស់ជាព្រះពុទ្ធ (ព.ពុ.)។

២៣

កាលឬសម័យជាចន្លោះនៃព្រះពុទ្ធ គឺរវាងពីព្រះពុទ្ធមួយព្រះអង្គ ទៅមួយព្រះអង្គ :

ឧទាហរណ៍

“មួយពុទ្ធន្តរ។”

២៤

បម្រាមព្រះពុទ្ធ គឺវិន័យដែលព្រះពុទ្ធទ្រង់ត្រាស់ហាមមិនឱ្យពួកបព្វជិតប្រព្រឹត្តកន្លង ព្រោះទ្រង់យល់ថាជាទោសដែលអ្នកបួសត្រូវវៀរ។

២៥

រូបតំណាងអង្គព្រះពុទ្ធ (ព្រះពុទ្ធរូប)។

២៦

បណ្ដាំព្រះពុទ្ធ, បច្ឆិមពុទ្ធវចនៈ, ពុទ្ធសាសនា :

ឧទាហរណ៍

“ប្រតិបត្តិតាមពុទ្ធបណ្ដាំ។”

២៧

ដំណើររលត់ខន្ធនៃព្រះពុទ្ធ (ដំណើរដែលព្រះពុទ្ធទ្រង់អស់ព្រះជន្ម)។

២៨

(ម.ព. ពុទ្ធបរិស័ទ)។

២៩

បរិស័ទនៃព្រះពុទ្ធ។

៣០

សេចក្ដីដំណាលអំពីរឿងរ៉ាវព្រះពុទ្ធ, រឿងព្រះពុទ្ធ (ពង្សាវតារព្រះពុទ្ធ)។

៣១

បិតារបស់ព្រះពុទ្ធ :

ឧទាហរណ៍

“ព្រះបាទស្រីសុទ្ធោទនៈ ជាពុទ្ធបិតា។”

៣២

(ម.ព. ពុទ្ធបុត្រ)។

៣៣

បុត្រនៃព្រះពុទ្ធ :

ឧទាហរណ៍

“រាហុលកុមារជាពុទ្ធបុត្រ។”

៣៤

ការបូជាចំពោះព្រះពុទ្ធ។

៣៥

(ម.ព. ពុទ្ធបញ្ញត្តិ)។

៣៦

(ម.ព. ពុទ្ធបដិមា)។

៣៧

(ម.ព. ពុទ្ធបវត្តិ)។

៣៨

(ម.ព. ពុទ្ធបវត្តិ)។

៣៩

ការសម្ដែងចង្អុលសេចក្ដីប្រាប់ឬសម្ដែងប្រាប់សេចក្ដីច្បាស់លាស់របស់ព្រះពុទ្ធ, ពាក្យដែលព្រះពុទ្ធទ្រង់សម្ដែងដោះស្រាយ, ទំនាយរបស់ព្រះពុទ្ធ។

៤០

ពាក្យដែលព្រះពុទ្ធទ្រង់សម្ដែង, សម្ដីព្រះពុទ្ធ, ព្រះពុទ្ធដីកា។

៤១

ទី ឬតំណែង, នាទី សម្រាប់ព្រះពុទ្ធ គឺបារមីដែលជាធម៌ធ្វើបុគ្គលឱ្យបានត្រាស់ជាព្រះពុទ្ធ :

ឧទាហរណ៍

“បំពេញពុទ្ធភូមិ។”

៤២

មន្តរបស់ព្រះពុទ្ធគឺពុទ្ធភាសិត :

ឧទាហរណ៍

“រៀនពុទ្ធមន្ត, ស្វាធ្យាយពុទ្ធមន្ត, ចម្រើនពុទ្ធមន្ត(ព.ពុ.)។”

៤៣

មាតានៃព្រះពុទ្ធ :

ឧទាហរណ៍

“ព្រះនាងស្រីមហាមាយាជាពុទ្ធមាតា(ព.ពុ.)។”

៤៤

អ្នករាប់អានស៊ប់ចិត្តថាព្រះពុទ្ធជារបស់អាត្មាអញ គឺអ្នកជឿព្រះពុទ្ធសាសនាស៊ប់ :

ឧទាហរណ៍

“គេតែងនិយាយថា ខ្ញុំជាពុទ្ធមាមកៈ, ភរិយារបស់ខ្ញុំជាពុទ្ធមាមិកា។”

៤៥

(ម.ព. ពុទ្ធមាមកៈ)។

៤៦

(ម.ព. ពុទ្ធមាមកៈ)។

៤៧

រស្មីព្រះពុទ្ធ គឺពន្លឺដែលភ្លឺចេញអំពីសរីរកាយនៃព្រះពុទ្ធ។

៤៨

រតនៈ គឺព្រះពុទ្ធ ឬកែវគឺព្រះពុទ្ធ (ព្រះពុទ្ធបានជាហៅថា រតនៈ ព្រោះព្រះអង្គបរិសុទ្ធប្រសើរដូចជាកែវឬពេជ្រដែលបរិសុទ្ធឥតមន្ទិល), គេច្រើននិយាយថា ព្រះពុទ្ធរត្ន, ព្រះធម៌រត្ន, ព្រះសង្ឃរត្ន (ព.ពុ.)។

៤៩

(ម.ព. ពុទ្ធរតនៈ)។

៥០

(ដូចគ្នានឹង ពុទ្ធរង្សី)។

៥១

រូបព្រះពុទ្ធ, រូបដែលសាងជាតំណាងព្រះពុទ្ធ :

ឧទាហរណ៍

“សាងព្រះពុទ្ធរូប។”

៥២

(ម.ព. ពុទ្ធវចនៈ)។

៥៣

ពាក្យព្រះពុទ្ធ, ព្រះត្រៃបិដក :

ឧទាហរណ៍

“រៀនពុទ្ធវចនៈ, ប្រតិបត្តិតាមពុទ្ធវចនៈ។”

៥៤

សត្វដែលព្រះពុទ្ធគួរទូន្មានបាន, សត្វដែលមានឧបនិស្ស័យបានតែព្រះពុទ្ធទើបប្រៀនប្រដៅបាន។

៥៥

ចំនួនថ្ងៃខែឆ្នាំរាប់តាំងពីក្រោយថ្ងៃដែលព្រះពុទ្ធទ្រង់ចូលបរិនិព្វានទៅបានមួយថ្ងៃរៀងមក។ ព្រះសក្យមុនីគោតមទ្រង់ចូលបរិនិព្វាននៅថ្ងៃអង្គារ ១៥កើតខែពិសាខឆ្នាំម្សាញ់រាប់ពីត្រឹមថ្ងៃ១រោចខែពិសាខនោះមកជាពុទ្ធសករាជ។ ទំនៀមរាប់ពុទ្ធសករាជដោយទៀតទាត់របស់ពួកពុទ្ធសាសនិកជន សម្រាប់ប្រើខាងរបៀបទេសនា ដែលហៅថា បកសករាជ រាប់យកចំណែករនោចខែមួយមុនប៉ះរួមនឹងខ្នើតខែបន្ទាប់នោះជា១ខែ គឺត្រូវរាប់ពីថ្ងៃ ១រោចខែពិសាខ មកដល់ ១៥កើតខែជេស្ឋ ជាមួយខែ។ល។ ពីថ្ងៃ១រោចខែចេត្រមកដល់១៥កើតខែពិសាខជាមួយខែ (ពេញជា ១ឆ្នាំ) រាប់យ៉ាងនេះរៀងរាល់ឆ្នាំ, បើរាប់ពីលើមកដល់ត្រឹមណា ត្រូវទុកថ្ងៃខែឆ្នាំនោះជាបច្ចុប្បន្នកាល មិនទាន់រាប់ពេញថាជាសករាជដែលកន្លងទៅហើយទេ, ដូចជាកាលពីក្នុងថ្ងៃ ១៥រោចខែស្រាពណ៍ ឆ្នាំមមីបន្ទាប់ឆ្នាំពុទ្ធបរិនិព្វានត្រូវរាប់ថា ពុទ្ធសករាជកន្លងទៅហើយបាន ១ឆ្នាំ ៣ខែ ១៤ថ្ងៃ (កន្លងទៅហើយបានប៉ុន្មាន ត្រូវថាតែត្រឹមប៉ុណ្ណោះ) ; តែបើប្រើខាងការសរសេរសំបុត្រចុតហ្មាយ, កត់ត្រាចុះក្នុងគម្ពីរក្បួនច្បាប់ទាំងពួងឬនិយាយស្ដីប្រាប់គ្នាតាមធម្មតានោះ ត្រូវរាប់ចេញចំនួនសករាជយកត្រឹមឆ្នាំមមី ដែលចូលក្នុងរវាងគម្រប់២នុ៎ះឯងថា ពុទ្ធសករាជ២ឆ្នាំ ឬ ពុទ្ធសករាជ២; បើប្រើអក្សរសង្ខេប ត្រូវសរសេរថា ព.ស. ២។

៥៦

(ម.ព. ពុទ្ធកាល)។

៥៧

កាលឬសម័យដែលមានព្រះពុទ្ធសាសនា គឺកាលដែលព្រះពុទ្ធទ្រង់ចូលបរិនិព្វានទៅហើយ តែនៅមានធម៌វិន័យជាព្រះពុទ្ធសាសនា និងពួកពុទ្ធសាសនិក :

ឧទាហរណ៍

“កើតទាន់ពុទ្ធសាសនកាល។”

៥៨

ដូចគ្នានឹង ពុទ្ធសាសនកាល ដែរ។

៥៩

ពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធ, ពុទ្ធបណ្ដាំ (ពុទ្ធវចនៈ) :

ឧទាហរណ៍

“អ្នកកាន់ពុទ្ធសាសនា, ប្រតិបត្តិតាមលំអានពុទ្ធសាសនា (ព.កា.) សរសេរជា ពុទ្ធសាស្នា ក៏បាន។”

៦០

អ្នកកាន់ពុទ្ធសាសនា : ពួកពុទ្ធសាសនិក :

ឧទាហរណ៍

“នាងនោះជាពុទ្ធសាសនិកា។”

៦១

(ម.ព. ពុទ្ធសាសនិក)។

៦២

(ម.ព. ពុទ្ធសាសនា)។

៦៣

អង្គព្រះពុទ្ធ។ ពាក្យសម្រាប់ហៅព្រះពុទ្ធដោយសេចក្ដីគោរព (តាមទម្លាប់ប្រើ) :

ឧទាហរណ៍

“ព្រះពុទ្ធអង្គទ្រង់ត្រាស់សម្ដែងធម៌។”

៦៤

ដូចគ្នានឹងពុទ្ធោវាទ ដែរ។

៦៥

ព្រះឱស្ឋព្រះពុទ្ធ :

ឧទាហរណ៍

“ពាក្យទាំងនេះចេញពីព្រះពុទ្ធឱស្ឋ(ព.ពុ.)។”

៦៦

វិន័យដែលព្រះពុទ្ធទ្រង់អនុញ្ញាត គឺដែលទ្រង់យល់ព្រមឱ្យធ្វើ, ឱ្យប្រព្រឹត្ត, ឱ្យប្រតិបត្តិ ព្រោះទ្រង់យល់ឃើញថាមានប្រយោជន៍ :

ឧទាហរណ៍

“វិន័យនេះជាពុទ្ធានុញ្ញាត (ព.វិ.ពុ.)។”

៦៧

អំណាចឬតេជៈនៃព្រះពុទ្ធ។

៦៨

សេចក្ដីរំលឹកចំពោះព្រះពុទ្ធ, ការនឹករឿយៗដល់ព្រះពុទ្ធគុណ។

៦៩

អាសនៈនៃព្រះពុទ្ធ, អាសនៈសម្រាប់តម្កល់ព្រះពុទ្ធរូប។

ចំណាំការប្រើប្រាស់

(ម.ព. ពុទ្ធនិងដីកា ផង)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាសំស្ក្រឹត និងបាលី

From Sanskrit and Pali.

ប្រភពក្នុងវចនានុក្រម៖ (សំ.បា.)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់