វចនា.
វចនានុក្រមខ្មែរវចនានុក្រម
“ពុទ្ធឃោសាចារ្យ” ជាអក្ខរាវិរុទ្ធឆ្លាស់។ អត្ថន័យខាងក្រោមជារបស់ពាក្យ ពុទ្ធឃោសៈ។

ពុទ្ធឃោសៈ

នាម· noun [ពុត-ធៈ-ឃោ-សៈ]មកពីភាសាបាលី និងសំស្ក្រឹត

Learner aid: noun · [ពុត-ធៈ-ឃោ-សៈ] — From Pali and Sanskritសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

នាមព្រះមហាថេរ ១អង្គជាអ្នកប្រាជ្ញធំ កើតនៅប្រទេសឥណ្ឌាប៉ែកកណ្ដាលក្នុងសតវត្សរ៍ទី ១០នៃពុទ្ធសករាជ, បានឆ្លងទៅនៅឯលង្កាទ្វីបក្នុងសតវត្សរ៍នោះ គឺក្នុងកាលពុទ្ធសករាជ ៩៥៦ឆ្នាំ, រួបរួមគំនិតគ្នាជាមួយនឹងពួកលោកអ្នកប្រាជ្ញក្នុងលង្កាទ្វីប, បានប្រែគម្ពីរអដ្ឋកថាព្រះត្រៃបិដក អំពីភាសាសីហឡៈមកជាមគធភាសាចប់គ្រប់គ្រាន់, ព្រមទាំងបានតែងគម្ពីរឯទៀត មានគម្ពីរវិសុទ្ធិមគ្គ និងអដ្ឋកថា ធម្មបទជាដើម ទុកជាប្រយោជន៍ដ៏សំខាន់ក្នុងព្រះពុទ្ធសាសនា, មានជាប់តរៀងមកដល់សម័យសព្វថ្ងៃនេះ។ ព្រះមហាក្សត្រិយ៍ទាំងឡាយក្នុងកម្ពុជប្រទេស បានយកនាមព្រះមហាថេរអង្គនេះមកតាំងជាសមណស័ក្ដិទីរាជាគណៈ សម្រាប់មហាថេររូបណាមួយ ដែលចេះព្រះត្រៃបិដកមុតមាំ, ដោយទ្រង់ពេញព្រះរាជហ្ឫទ័យផង ហៅថា ព្រះពុទ្ធឃោសាចារ្យ មានជាប់រៀងដរាបមកដល់សព្វថ្ងៃនេះ។

អក្ខរាវិរុទ្ធឆ្លាស់៖ពុទ្ធឃោសាចារ្យ
ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

១ ន័យ
១

នាមព្រះមហាថេរ ១អង្គជាអ្នកប្រាជ្ញធំ កើតនៅប្រទេសឥណ្ឌាប៉ែកកណ្ដាលក្នុងសតវត្សរ៍ទី ១០នៃពុទ្ធសករាជ, បានឆ្លងទៅនៅឯលង្កាទ្វីបក្នុងសតវត្សរ៍នោះ គឺក្នុងកាលពុទ្ធសករាជ ៩៥៦ឆ្នាំ, រួបរួមគំនិតគ្នាជាមួយនឹងពួកលោកអ្នកប្រាជ្ញក្នុងលង្កាទ្វីប, បានប្រែគម្ពីរអដ្ឋកថាព្រះត្រៃបិដក អំពីភាសាសីហឡៈមកជាមគធភាសាចប់គ្រប់គ្រាន់, ព្រមទាំងបានតែងគម្ពីរឯទៀត មានគម្ពីរវិសុទ្ធិមគ្គ និងអដ្ឋកថា ធម្មបទជាដើម ទុកជាប្រយោជន៍ដ៏សំខាន់ក្នុងព្រះពុទ្ធសាសនា, មានជាប់តរៀងមកដល់សម័យសព្វថ្ងៃនេះ។ ព្រះមហាក្សត្រិយ៍ទាំងឡាយក្នុងកម្ពុជប្រទេស បានយកនាមព្រះមហាថេរអង្គនេះមកតាំងជាសមណស័ក្ដិទីរាជាគណៈ សម្រាប់មហាថេររូបណាមួយ ដែលចេះព្រះត្រៃបិដកមុតមាំ, ដោយទ្រង់ពេញព្រះរាជហ្ឫទ័យផង ហៅថា ព្រះពុទ្ធឃោសាចារ្យ មានជាប់រៀងដរាបមកដល់សព្វថ្ងៃនេះ។

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាបាលី និងសំស្ក្រឹត

From Pali and Sanskrit.

ប្រភពក្នុងវចនានុក្រម៖ (បា. ពុទ្ធឃោស ឬ ពុទ្ធឃោសាចរិយ; សំ. ពុទ្ធឃោឞ ឬ ពុទ្ធឃោឞ + អាចាយ៌)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់