វចនា.
វចនានុក្រមខ្មែរវចនានុក្រម

រស្ស

គុណនាម· adjective [រ័ស-សៈ]មកពីភាសាបាលី និងសំស្ក្រឹត

Learner aid: adjective · [រ័ស-សៈ] — From Pali and Sanskritសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ខ្លី; ដែលមានរូបរាងខ្លី; តឿ; ទាបកន្តិល, កន្តុញ។

អក្ខរាវិរុទ្ធឆ្លាស់៖រស្សសររស្សៈ
ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៣ ន័យ
១

ខ្លី; ដែលមានរូបរាងខ្លី; តឿ; ទាបកន្តិល, កន្តុញ។

២

មនុស្សតឿ, សត្វតឿ។

៣

ស្រៈមានសំឡេងខ្លី; សម្រាប់ប្រើក្នុងភាសាបាលីមាន ៣តួ គឺ អ, ឥ, ឧ; ខាងភាសាសំស្ក្រឹតមាន ៦តួគឺ អ, ឥ, ឧ, ឫ, ឭ, អះ; ខាងភាសាខ្មែរមាន ៤តួគឺ អិ, អឹ, អុ, អះ (សម្រាប់ភាសាខ្មែរ, ស្រៈ អ នេះមិនទៀង គឺជួនកាលជា រស្សៈ ជួនកាលជាទីឃៈ តាមសូរសំឡេងជា អៈ ខ្លី និង អ វែង, ដូចជា ប៉ប្រក, ប៉ប្រង, ទទ្រម, ពពក, ពភល អ.ថ. ប៉ៈប្រក, ប៉ៈប្រង, ទៈទ្រម, ពៈពក, ពៈភល; ប៉ៈ, ទៈ, ពៈ ជារស្សៈ; ប្រក, ប្រង, ទ្រម, ពក, ភល ជាទីឃៈ ឬជា គរុ) ; ស្រៈទាំងប៉ុណ្ណេះហៅថា ស្រៈរស្សៈ ឬ រស្សសរៈ។

ចំណាំការប្រើប្រាស់

(ព.ផ្ទ. ស្រៈទីឃៈឬទីឃៈឬទីឃសរៈ)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាបាលី និងសំស្ក្រឹត

From Pali and Sanskrit.

ប្រភពក្នុងវចនានុក្រម៖ (បា. រស្ស សំ. ហ្រស្វ)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់