វចនា.
វចនានុក្រមខ្មែរវចនានុក្រម

វិល

កិរិយាសព្ទ· verb [វិល]

Learner aid: verb · [វិល]សំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ប្រព្រឹត្តទៅមករកកន្លែងដើមវិញដដែលៗ :

អក្ខរាវិរុទ្ធឆ្លាស់៖វឹលវឹល!
ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

១៣ ន័យ
១

ប្រព្រឹត្តទៅមករកកន្លែងដើមវិញដដែលៗ :

ឧទាហរណ៍

“កង់រទេះវិល, កង្ហារវិល។”

២

ដើរជុំវិញ :

ឧទាហរណ៍

“ដើរវិលតាមភ្លឺស្រះ។”

៣

ត្រឡប់ចុះត្រឡប់ឡើង :

ឧទាហរណ៍

“វិលទៅវិលមក។”

៤

ត្រឡប់ទៅឬមក :

ឧទាហរណ៍

“វិលទៅផ្ទះវិញ, វិលមកវិញហើយ។”

៥

កើតស្លាប់, ស្លាប់ត្រឡប់កើតទៀតឥតឈប់ឥតស្រាក។

៦

(សំនួន.) វិលខួរ, ឡើងច្របូកច្របល់ :

ឧទាហរណ៍

“នឹកអូនសម្លាញ់ចង់វិលក្បុង, គិតលំហាត់នេះឡើងវិលក្បុង។”

៧

វិលញាប់ខ្លាំង។

៨

ទើសគំនិតគិតមិនលេច។

៩

វិលវីវក់។

១០

វិលជាវង់, វិលតាមវង់មូល, វិលកេលកុង :

ឧទាហរណ៍

“ដើរវិលវង់។”

១១

វិលចុះវិលឡើងដូចជាទឹកវល់ :

ឧទាហរណ៍

“គំនិតវិលវល់។”

១២

វិលវិញ; វិលមកកើត។

១៣

វិលវិញដោយរវៀសរវៃ, វិលវិញដោយប្រញាប់។

ចំណាំការប្រើប្រាស់

(ប្រើជា វឹល ក៏មាន)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់