វចនា.
វចនានុក្រមខ្មែរវចនានុក្រម

សាធុ

គុណនាម, នាម, ឧទានសព្ទ· adjective, noun, interjection [សា-ធុ]មកពីភាសាសំស្ក្រឹត និងបាលី

Learner aid: adjective, noun, interjection · [សា-ធុ] — From Sanskrit and Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ល្អ, ប្រពៃ; ត្រូវ, ត្រឹមត្រូវ; ស្រួល, ស្រួលបួល; ដែលឱ្យសម្រេចផលឬសម្រេចប្រយោជន៍; ដែលពិត, មែន; ...។

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៣២ ន័យ
១

ល្អ, ប្រពៃ; ត្រូវ, ត្រឹមត្រូវ; ស្រួល, ស្រួលបួល; ដែលឱ្យសម្រេចផលឬសម្រេចប្រយោជន៍; ដែលពិត, មែន; ...។

២

សម្បុរស, មនុស្សចិត្តល្អ, មនុស្សចិត្តបុណ្យ, អ្នកប្រាជ្ញ។

៣

អំពើល្អ, បុណ្យ, កុសល។

៤

សាធុការនិងពរ ឬពាក្យពរដែលលាយដោយសម្ដីថា សាធុ! ផង :

ឧទាហរណ៍

“ឱ្យសាធុការពរ, ទទួលសាធុការពរ។”

៥

សូរសព្ទសាធុការ។

៦

(ម.ព. សាធុការី)។

៧

អ្នកបញ្ចេញវាចាថា សាធុ! ឬអ្នកដែលច្រើនប្រើសម្ដីថា សាធុ!

៨

ការលេងសាធុ, ល្បែងសាធុ, ការរីករាយសប្បាយដោយបញ្ចេញវាចាថា សាធុ! គឺការបញ្ចេញវាចាថា សាធុ! ព្រមៗគ្នាឮខ្លាំងៗរឿយៗក្នុងវេលាកំពុងដើរហែព្រះពុទ្ធរូប ឬដើរប្រទក្សិណឧបោសថាគារជាដើម ដែលមានមនុស្សម្នាក់ស្រែកថា អនុមោទនាលោកអឺយ! (អ្ហឺយ) អ្នកទាំងអស់ទទួលព្រមគ្នាថា សាធុ! ឬ ទទួលបីដងថា សាធុ! សាធុ! សាធុ! ព្រមៗគ្នាឮខ្លាំងៗ។

៩

(ម.ព. សាធុកីឡា)។

១០

ដែលបានធ្វើឬផ្ទៀងផ្ទាត់ត្រឹមត្រូវហើយ :

ឧទាហរណ៍

“ការសាធុក្រឹត, សៀវភៅសាធុក្រឹត។”

១១

ក្រឹត្យត្រឹមត្រូវ។

១២

ដែលឋិតនៅក្នុងអំពើល្អ; អ្នកត្រឹមត្រូវ។

១៣

(ម.ព. សាធុគត)។

១៤

ជនអ្នកត្រឹមត្រូវ, មនុស្សអ្នកកាន់អំពើល្អ។

១៥

ល្អ; ដែលត្រឹមត្រូវ, ដែលសម្រេចត្រឹមត្រូវហើយ។

១៦

ផ្លូវនៃអំពើល្អ, ផ្លូវត្រឹមត្រូវ។

១៧

(ម.ព. សាធុបថ)។

១៨

ផលល្អ។

១៩

ពាហនៈដែលបង្ហាត់បានបទហើយ។

២០

ការប្រព្រឹត្តត្រឹមត្រូវ, មារយាទល្អ។

២១

ភាពល្អ; ដំណើរមានចិត្តល្អ។

២២

ដែលមានសភាពល្អ; ដែលច្បាស់លាស់; សភាពត្រឹមត្រូវ។

២៣

សម្ដីពីរោះ, សម្ដីត្រឹមត្រូវ; សាធុការ។

២៤

(ម.ព. សាធុវាចា)។

២៥

(ម.ព. សាធុវាទី)។

២៦

អ្នកពោលពាក្យពីរោះ, ត្រឹមត្រូវ; សាធុការី ឬ សាធុការិនី បើស្ត្រីជា/ឬ/សាធុវាទិនី។

២៧

(ម.ព. សាធុពាហនៈ)។

២៨

(ម.ព. សាធុសម្មត)។

២៩

សូរសព្ទថា សាធុ! សូរស្រែកឱ្យពរ។

៣០

មារយាទល្អ; ដែលមានមារយាទល្អ; អ្នកមានមារយាទត្រឹមត្រូវ។

៣១

ដែលមានសេចក្ដីយល់ព្រមអំពីសប្បុរស ឬអំពីអ្នកប្រាជ្ញ, ដែលអ្នកកាន់ត្រឹមត្រូវយល់ព្រមផងហើយ :

ឧទាហរណ៍

“សេចក្ដីនេះជាសាធុសម្មត។ល។”

៣២

(ម.ព. សាធុសមាចារ)។

ចំណាំការប្រើប្រាស់

(បើស្ត្រីជា សាធុការិនី)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាសំស្ក្រឹត និងបាលី

From Sanskrit and Pali.

ប្រភពក្នុងវចនានុក្រម៖ (សំ.បា.)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់