វចនា.
វចនានុក្រមខ្មែរវចនានុក្រម

សិទ្ធ

គុណនាម· adjective [សិត]មកពីភាសាសំស្ក្រឹត និងបាលី

Learner aid: adjective · [សិត] — From Sanskrit and Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ដែលសម្រេចហើយ; ដែលស្រេចហើយ; ដែលសម្រេចតាមមាត្រាច្បាប់; ដែលស័ក្ដិសិទ្ធិ; សម្បូណ៌; ពូកែ, ខ្លាំងពូកែ; ជំនាញ, មានប្រាជ្ញាវាងវៃ។

អក្ខរាវិរុទ្ធឆ្លាស់៖សិទ្ធា—សិទ្ធ—
ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

១៧ ន័យ
១

ដែលសម្រេចហើយ; ដែលស្រេចហើយ; ដែលសម្រេចតាមមាត្រាច្បាប់; ដែលស័ក្ដិសិទ្ធិ; សម្បូណ៌; ពូកែ, ខ្លាំងពូកែ; ជំនាញ, មានប្រាជ្ញាវាងវៃ។

២

អ្នកសម្រេចការ; សេចក្ដីសម្រេចតាមមាត្រាច្បាប់; អ្នកប្រាជ្ញ; ទេវតាពួកមួយ; ឫសីពួកមួយ។

៣

អំពើឬការដែលសម្រេចហើយ។

៤

ដែលមានសេចក្ដីប្រាថ្នាឬមានបំណងសម្រេចហើយ។

៥

ការងារដែលសម្រេចហើយ; ដែលមានការងារសម្រេចហើយ។

៦

មនុស្សខ្លាំងពូកែ, មនុស្សជំនាញ។

៧

ញាណដែលអាចសម្រេចសេចក្ដីដឹងបានងាយៗ។

៨

ធាតុរ៉ែដែលរម្លាយស្រេចហើយ; បារទ។

៩

ការយល់ព្រមដាច់ស្រេច។

១០

មន្តស័ក្ដិសិទ្ធ។

១១

(ម.ព. សិទ្ធមន្ត)។

១២

គ្រឿងប្រកប ឬរបស់ស័ក្ដិសិទ្ធ។

១៣

ទឹកបារទ។

១៤

ចំណេះដែលសម្រេចហើយ។

១៥

(ម.ព. សិទ្ធវិជ្ជា)។

១៦

គ្រូអ្នកមានចំណេះយ៉ាងពូកែ, ត្រូវជំនាញ។

១៧

អនុញ្ញាតដែលសម្រេចតាមច្បាប់បញ្ញត្ត។

ចំណាំការប្រើប្រាស់

(ម.ព. សិទ្ធិ ផង)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាសំស្ក្រឹត និងបាលី

From Sanskrit and Pali.

ប្រភពក្នុងវចនានុក្រម៖ (សំ.បា.)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់