វចនា.
វចនានុក្រមខ្មែរវចនានុក្រម
“អជ៌ុន” ជាអក្ខរាវិរុទ្ធឆ្លាស់។ អត្ថន័យខាងក្រោមជារបស់ពាក្យ អរជុន។

អរជុន

គុណនាម· adjective [អ-រ-ជុន]មកពីភាសាសំស្ក្រឹត និងបាលី

Learner aid: adjective · [អ-រ-ជុន] — From Sanskrit and Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ស, សថ្លា; ថ្លា; ភ្លឺ, ភ្លឺថ្លា។

អក្ខរាវិរុទ្ធឆ្លាស់៖អជ៌ុនអជ៌ូន
ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៥ ន័យ
១

ស, សថ្លា; ថ្លា; ភ្លឺ, ភ្លឺថ្លា។

២

សម្បុរស; ព័ណ៌អរុណភ្លឺបំព្រាង គឺព័ណ៌អរុណសដែលរះបំព្រាងពីឯកើត។

៣

នាមនៃបាណ្ឌវៈទី ៣ក្នុងរឿងមហាភារតៈ។

៤

ព្រះនាមក្សត្រិយ៍និងនាមមេទ័ពឯទៀតក្នុងរឿងសម័យបុរាណ។

៥

ឈ្មោះឈើមួយប្រភេទ។

ចំណាំការប្រើប្រាស់

(ខ្មែរយកពាក្យនេះមកប្រើជាឋានន្តរនៃពួកមន្ត្រីខាងក្រសួងចម្បាំង, ប៉ុន្តែប្រើក្លាយជា អរជូនឬអជ៌ូន, ដូចជា ឧកញ៉ាអរជូន អភិបាលស្រុកត្បូងឃ្មុំ និងមន្ត្រីឯទៀត, ដូចជា អរជូនឫទ្ធិរង្គ, ពិភ័ក្ដិអរជូន, ជំនិតអរជូន, ទេពអរជូន, ភក្ដីអរជូន ជាដើម)។

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាសំស្ក្រឹត និងបាលី

From Sanskrit and Pali.

ប្រភពក្នុងវចនានុក្រម៖ (សំ. អជ៌ុន; បា. អជ្ជុន)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់