វចនា.
វចនានុក្រមខ្មែរវចនានុក្រម
“អាវាហៈ” ជាអក្ខរាវិរុទ្ធឆ្លាស់។ អត្ថន័យខាងក្រោមជារបស់ពាក្យ អាពាហ៍ពិពាហ៍។

អាពាហ៍ពិពាហ៍

នាម· noun [អា-ពា-ពិ-ពា]មកពីភាសាសំស្ក្រឹត និងបាលី

Learner aid: noun · [អា-ពា-ពិ-ពា] — From Sanskrit and Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

មង្គលការ គូបុរសស្ត្រីដែលបាននាំមកហើយនាំត្រឡប់ទៅវិញ (ពីរលើក) : តាមរូបសព្ទ អាវាហ (អាពាហ៍) ថា "នាំមក", វិវាហ (ពិពាហ៍) ថា "នាំត្រឡប់ទៅវិញ"; តាមអធិប្បាយក្នុងគម្ពីរកែសព្ទថា ការនាំកូនស្រីមកខាងលំនៅកូនប្រុស ហៅថា អាវាហៈ (អាពាហ៍), ការនាំកូនប្រុសត្រឡប់ទៅខាងលំនៅកូនស្រីវិញ ហៅថា វិវាហៈ (ពិពាហ៍) ; ប៉ុន្តែតាមទំនៀមខ្មែរត្រូវនាំកូនប្រុសមកខាងលំនៅកូនស្រីមុន ហៅថា អាពាហ៍ (ត្រូវធ្វើពីល្ងាច), លុះដល់វេលាព្រឹកឡើង នាំកូនស្រីទៅឯរោងខាងកូនប្រុសវិញ ហៅថា ពិពាហ៍; មង្គលការដែលបានធ្វើទាំងពីរបែបនេះទើបហៅថា មង្គលការអាពាហ៍ពិពាហ៍; បើបានធ្វើត្រឹមតែ អាពាហ៍ ហៅថា អាវាហមង្គល, បើធ្វើតែ ពិពាហ៍ ហៅថា វិវាហមង្គល :

អក្ខរាវិរុទ្ធឆ្លាស់៖អាវាហៈអាវាហមង្គល
ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

១ ន័យ
១

មង្គលការ គូបុរសស្ត្រីដែលបាននាំមកហើយនាំត្រឡប់ទៅវិញ (ពីរលើក) : តាមរូបសព្ទ អាវាហ (អាពាហ៍) ថា "នាំមក", វិវាហ (ពិពាហ៍) ថា "នាំត្រឡប់ទៅវិញ"; តាមអធិប្បាយក្នុងគម្ពីរកែសព្ទថា ការនាំកូនស្រីមកខាងលំនៅកូនប្រុស ហៅថា អាវាហៈ (អាពាហ៍), ការនាំកូនប្រុសត្រឡប់ទៅខាងលំនៅកូនស្រីវិញ ហៅថា វិវាហៈ (ពិពាហ៍) ; ប៉ុន្តែតាមទំនៀមខ្មែរត្រូវនាំកូនប្រុសមកខាងលំនៅកូនស្រីមុន ហៅថា អាពាហ៍ (ត្រូវធ្វើពីល្ងាច), លុះដល់វេលាព្រឹកឡើង នាំកូនស្រីទៅឯរោងខាងកូនប្រុសវិញ ហៅថា ពិពាហ៍; មង្គលការដែលបានធ្វើទាំងពីរបែបនេះទើបហៅថា មង្គលការអាពាហ៍ពិពាហ៍; បើបានធ្វើត្រឹមតែ អាពាហ៍ ហៅថា អាវាហមង្គល, បើធ្វើតែ ពិពាហ៍ ហៅថា វិវាហមង្គល :

ឧទាហរណ៍

“បានរៀបមង្គលការអាពាហ៍ពិពាហ៍ពេញច្បាប់។ (ព.កា.) បញ្ជាក់សព្ទ អាពាហ៍ និង ពិពាហ៍ ថា អាពាហ៍ប្រែថាការនាំមក នូវប្រុសពន្លកជាគូភ្ងា មកផ្ទះខាងស្រីតាមវេលា ពិពាហ៍ថានាំស្រីទៅវិញ។”

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាសំស្ក្រឹត និងបាលី

From Sanskrit and Pali.

ប្រភពក្នុងវចនានុក្រម៖ (សំ.បា. អាវាហ + វិវាហ ខ្មែរប្រើផ្លាស់ វ ជា ព)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់