វចនា.
វចនានុក្រមខ្មែរវចនានុក្រម
“អាសិរពិស” ជាអក្ខរាវិរុទ្ធឆ្លាស់។ អត្ថន័យខាងក្រោមជារបស់ពាក្យ អាសិរ្ពិស។

អាសិរ្ពិស

[អា-សេ-រ-ពឹស]មកពីភាសាសំស្ក្រឹត និងបាលី

Learner aid: [អា-សេ-រ-ពឹស] — From Sanskrit and Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ពស់មានពិស :

អក្ខរាវិរុទ្ធឆ្លាស់៖អាសិរពិសអាសីរពិស
ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

២ ន័យ
១

ពស់មានពិស :

ឧទាហរណ៍

“ពស់វែកជាអាសិរ្ពិស។”

២

(ព.ប្រ.) ហៅអំពើធ្មប់ឬអាបថា អាសីរ្ពិស ដែរក៏មាន :

ឧទាហរណ៍

“មនុស្សចេះអាសីរ្ពិស។”

ចំណាំការប្រើប្រាស់

(ប្រើជា អាសិរពិសឬអាសីរពិស ក៏មាន)។

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាសំស្ក្រឹត និងបាលី

From Sanskrit and Pali.

ប្រភពក្នុងវចនានុក្រម៖ (សំ. អាឝិរ្វិឞ < អាឝិស៑ "ចង្កូម" + វិឞ "ពិស", ព្រោះមានអក្សរ វ នៅខាងចុងត្រូវផ្លាស់ ស៑ ជា រ៑ > អាឝិរ្វិឞ ឬប្រើជា អាឝីវិឞ ក៏មាន, អាឝី ថា "ចង្កូម" ដែរ; ខ្មែរផ្លាស់ ឝ ជា ស, វ ជា ព > អាសិរ្ពិស; បា. អាសីវិស ខ្មែរផ្លាស់ វ ជា ព > អាសីពិស "សត្វមានពិសត្រង់ចង្កូម")

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់