វចនា.
វចនានុក្រមខ្មែរវចនានុក្រម
“ឥន្ទជិត” ជាអក្ខរាវិរុទ្ធឆ្លាស់។ អត្ថន័យខាងក្រោមជារបស់ពាក្យ ឥន្ទ្រជិត។

ឥន្ទ្រជិត

នាម· noun [អិន-ទ្រៈ-ជិត]មកពីភាសាសំស្ក្រឹត និងបាលី

Learner aid: noun · [អិន-ទ្រៈ-ជិត] — From Sanskrit and Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ឈ្មោះយក្សម្នាក់ជាបុត្រនៃរាពណ៍ (មាននិយាយក្នុងរឿងរាមកេរ្តិ៍) ; ហៅ ឥន្ទជិត ក៏បាន។

អក្ខរាវិរុទ្ធឆ្លាស់៖ឥន្ទជិត
ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៣ ន័យ
១

ឈ្មោះយក្សម្នាក់ជាបុត្រនៃរាពណ៍ (មាននិយាយក្នុងរឿងរាមកេរ្តិ៍) ; ហៅ ឥន្ទជិត ក៏បាន។

២

ឈ្មោះកាព្យឬបទមួយប្រភេទ ហៅថា កាព្យឥន្ទ្រជិត ឬ បទឥន្ទ្រជិត មានលក្ខណៈដូចគ្នានឹងបទព្រហ្មគីតិប៉ុន្តែមានដំណើរបទលោតៗ (ច្រើនហៅ បទឥន្ទជិត ជាង)។

៣

ឈ្មោះម្នាស់មួយប្រភេទ ផ្លែតូចៗ ភ្នែកញឹក សាច់ស្និទ្ធ មានរសផ្អែមពីសា :

ឧទាហរណ៍

“ម្នាស់ឥន្ទ្រជិតឬម្នាស់ឥន្ទជិត។”

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាសំស្ក្រឹត និងបាលី

From Sanskrit and Pali.

ប្រភពក្នុងវចនានុក្រម៖ (សំ.; បា. ឥន្ទជិត "អ្នកឈ្នះព្រះឥន្ទ្រ")

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់