វចនា.
វចនានុក្រមខ្មែរវចនានុក្រម
“ឧសភៈ” ជាអក្ខរាវិរុទ្ធឆ្លាស់។ អត្ថន័យខាងក្រោមជារបស់ពាក្យ ឧសភ។

ឧសភ

នាម· noun [អ៊ុ-សប់]មកពីភាសាបាលី និងសំស្ក្រឹត

Learner aid: noun · [អ៊ុ-សប់] — From Pali and Sanskritសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

គោឈ្មោល, គោឡើងក, គោបា (ច្រើននិយាយថា គោឧសភ) :

អក្ខរាវិរុទ្ធឆ្លាស់៖ឧសភៈ
ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

១០ ន័យ
១

គោឈ្មោល, គោឡើងក, គោបា (ច្រើននិយាយថា គោឧសភ) :

ឧទាហរណ៍

“ចម្ងាយមួយឧសភ។”

២

(ម.ព. រថេសភៈ) :

ឧទាហរណ៍

“មទ្រីទេវីនាងទូលថា បពិត្របិតារថេសភ ខ្ញុំម្ចាស់សូមតាមទៅគោរព ព្រះវេស្សន្តរជាស្វាមី។ (តាមសេចក្ដីក្នុងមហាជាតក៍ ទានកណ្ឌ)។”

៣

អ្នកជាប្រមុខនៃរថានឹក (មេទ័ពទាហានរថ) ; ក្សត្រិយ៍ទ្រង់រាជ្យ។

៤

ស្ដេចគោ គឺគោឈ្មោលដែលជាចម្បងជាងគោទាំងពួង។ ខ្មែរហៅគោព្រះរាជទ្រព្យសម្រាប់ទឹមក្នុងព្រះរាជពិធីវប្បមង្គល (ច្រត់ព្រះនង្គ័ល) ថា គោឧសភរាជ ដោយសំដៅសេចក្ដីថា "គោព្រះរាជទ្រព្យ" ឬ "គោឧត្តម, គោមង្គល"។

៥

សូរគោឈ្មោលយំឬរោទ៍, យោបំគោឧសភ :

ឧទាហរណ៍

“ចម្ងាយមួយឧសភសព្ទ។”

៦

ឈ្មោះខែទី ២នៃសុរិយគតិ; សព្វថ្ងៃប្រើជា ឧសភា ត្រូវនឹងខែម៉េបារាំងសែស (ប្រើក្លាយជា ព្រឹសភៈ ក៏មាន។

៧

ឈ្មោះរង្វាស់ឬមាត្រាវាស់មួយមួយយ៉ាង (ប្រើក្នុងបុរាណសម័យ) ប្រវែងឬចម្ងាយ ២០យដ្ឋិ (១៤០ហត្ថ)។

៨

ឧត្តម, ខ្ពង់ខ្ពស់; ចម្បង; លើសលែង។

៩

បុរសឧត្តម; ព្រះសព្វញ្ញុពុទ្ធ។

១០

បុរសដ៏ខ្ពង់ខ្ពស់, បុរសដ៏ឧត្តម។

ចំណាំការប្រើប្រាស់

(ព.កា. ប្រើជា រថេសភ ក៏បាន)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ពាក្យផ្សំ

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាបាលី និងសំស្ក្រឹត

From Pali and Sanskrit.

ប្រភពក្នុងវចនានុក្រម៖ (បា. ឧសភ; សំ. ឫឞភ)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់