វចនា.
រកមើលដោយសេរី

រកមើលតាមអក្សរ.

ចាប់ផ្តើមពីអក្សរមួយ រួចបន្តដំណើរស្វែងយល់ពាក្យខ្មែរ។

អក្ខរក្រមខ្មែរ

ជ្រើសរើសអក្សរ

២៥២៨៥ ពាក្យសរុប
បែងចែកតាមប្រភេទ

រុករកពាក្យ

ចាប់ផ្តើមដោយអក្សរ ភ · ៤៤៦ ពាក្យ

វចនានុក្រម

ភ្នំពេញ

នាម[ភ្នំ-ពេញ]

ឈ្មោះក្រុងជារាជធានីនៃកម្ពុជរដ្ឋ ស្ថិតនៅជាប់តពីត្រើយខាងឯលិចនៃទន្លេចតុម្មុខ, ហៅតាមឈ្មោះភ្នំដីមួយតូចដែលមាននៅជាគោលក្នុងនោះ។ តាមព្រះរាជពង្សាវតារប្រទេសកម្ពុជាថា កាល គ. ស. ១៤៣៤ព្រះបាទពញាយ៉ាត ទ្រង់ចេញចាកចោលព្រះរាជវាំងបាសាណនៅខេត្តស្រីសន្ធរ មកតាំងព្រះរាជវាំងនៅទិសអាគ្នេយ៍នៃ ភ្នំដូនពេញ នាត្រើយខាងលិចទន្លេច្រាបឈាម, កាលនោះទ្រង់បានសន្មតតាំងគោរមនាមព្រះនគរជាដំបូងថា "ក្រុងចតុម្មុខមង្គលសកលកម្ពុជាធិបតីសិរីសោធរ បវរឥន្ទបត្តបុរីរដ្ឋរាជសីមាមហានគរ"; ឯឈ្មោះទន្លេច្រាបឈាម ទ្រង់បានបញ្ញត្តឱ្យហៅថា "ទន្លេចតុម្មុខ" វិញ។ លុះមកដល់ គ. ស. ១៤៣៧នៅពេលដែលធ្វើសម្ពោធក្រុងនេះ ព្រមទាំងធ្វើព្រះរាជពិធីរាជាភិសេកថ្វាយព្រះនាមទ្រង់ជាថ្មីផងនោះ ព្រះអង្គក៏បានឱ្យសន្មតនាមក្រុងជាថ្មីម្ដងទៀតដោយថែមពាក្យ "ភ្នំដូនពេញ" មកទៀត តែឱ្យខ្លីជាងមុនថា "ក្រុងចតុម្មុខមហានគរភ្នំដូនពេញ" ដូច្នោះវិញ ដើម្បីកុំឱ្យបាត់ឈ្មោះនិងកេរ្តិ៍ដំណែលរបស់ដូនពេញ; តមក គេហៅកាត់ខ្លីត្រឹមតែ "ភ្នំពេញ" ដរាបមកដល់សព្វថ្ងៃ។

មើលអត្ថន័យ
មុនទំព័រ ២១ នៃ ២៥បន្ទាប់