វចនានុក្រមភនាម·[ភ]តួព្យញ្ជនៈទី២៤នៃអក្ខរក្រមព្យញ្ជនៈខ្មែរ និងជាតួព្យញ្ជនៈទី៤ក្នុងវគ្គទី៥។ តួព្យញ្ជនៈនេះមានអក្ខរសូរអន្តរជាតិ [pʰ] ជាព្យញ្ជនៈបបូរមាត់ ខ្យល់មាត់ សូរស្ទះ ធនិត អឃោសៈ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភក្ដីនាម·[ភ័ក-ក្ដី]ការចែក, ចំណែក; ការសេពគប់; សេចក្ដីរាប់អាន, សេចក្ដីស្រឡាញ់ស្មោះ, សេចក្ដីស្មោះត្រង់, សេចក្ដីស្លូតត្រង់, សេចក្ដីគោរព :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភក្ដីអនុជិតនាម·[ភ័ក-ក្ដី-អៈ-នុ-ជិត]អ្នកឈ្នះរឿយៗ ហើយមានភាពស្មោះត្រង់; ឈ្មោះឋានន្តររបស់មន្ត្រីពីជំនាន់មុន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភគណ្ឌលានាម·[ភៈ-គ័ន-ឌៈ-លា]រោគឫសដូងបាត; ហៅថា ភគន្ទររោគ ក៏បាន (សម្រាប់ប្រើជារាជសព្ទឬប្រើក្នុងកាព្យ)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភគវតីនាម·[ភៈ-គៈ-វៈ-ដី]ពាក្យជាឥត្ថីលិង្គរបស់ពាក្យ ភគវ័ត ឬ ភគវ័ន្ត; តាមរូបសព្ទសម្រាប់ហៅស្ត្រីអ្នកមានបុណ្យអ្នកមានស័ក្ដិធំទាំងពួង; តាមលទ្ធិព្រាហ្មណ៍, ច្រើនហៅ ព្រះឧមា ឬ ព្រះលក្ស្មី ថា ព្រះភគវតី; តាមសណ្ដាប់ប្រទេស, ប្រើហៅ ស្ត្រីជាព្រះអគ្គមហេសីនៃក្សត្រិយ៍ទ្រង់រាជ្យក៏បាន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភគវន្តមុនីនាម·[ភៈ-គៈ-វ័ន-តៈ-មុនី]អ្នកប្រាជ្ញមានជោគ, អ្នកប្រាជ្ញមានបុណ្យមានយស (ព្រះសម្មាសម្ពុទ្ធ) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភគវ័តគុណនាម, នាម·[ភៈ-គៈ-វ័ត]ដែលមានជោគ, មានបុណ្យ, មានយស; ឬលោកអ្នកមានជោគ, អ្នកមានបុណ្យ, អ្នកប្រាជ្ញ។ ពាក្យនេះ ខាងលទ្ធិពុទ្ធសាសនាហៅចំពោះតែព្រះសម្មាសម្ពុទ្ធ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក