វចនានុក្រមស្វាហៈឧទានសព្ទ·[ស្វា-ហៈ]ពាក្យឧទាន (ប្រើតាមលទ្ធិព្រាហ្មណ៍) សម្រាប់បន្លឺក្នុងវេលាគោរពការបូជាទេវតាឬបូជាព្រះអគ្និ, មានសេចក្ដីថា "សូមគោរព!" ឬថា "សូមឱ្យមានតេជះ!; សូមឱ្យមានជោគជ័យ!"។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្វិតគុណនាម·[ស្វិត]ស្រក, ស្រុត, ទ្រុឌ, ទ្រោម, ស្រពោន បង់ជាតិស្រស់ ឬខុសពីប្រក្រតីដើម; ដែលមិនប៉ោង, មិនមានសាច់, ស្គម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្វិតចៅនាម·[ស្វិត-ចៅ]ឈ្មោះបក្សីមួយប្រភេទ មាឌតូច ពួកចាបយំឮសូរសព្ទស្រមៃហាក់ដូចជាពាក្យថា ស្វិតចៅៗ! ... ឬថា ស្វិតទេចៅៗ! ... (មានរឿងព្រេងបរម្បរា តំណាលថាសត្វនេះ មានដើមកំណើតមកពីដូនចាស់ម្នាក់ ដែលចៅប្រុសកំលោះវាយសម្លាប់ ព្រោះខឹងដោយឱ្យអាំងសាច់ស្រស់មួយដុំ ស្វិតតូចខុសពីប្រក្រតីដើម ក៏ចាប់ប្រកាន់ថា ជីដូនលបបរិភោគខ្លះបានជានៅសល់តិច; ជីដូនប្រាប់ថា ស្វិតទេចៅ! ... ក៏ពុំជឿ ...)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្វិតស្វាញគុណនាម·[ស្វិត-ស្វាញ]កំណាញ់ស្វិតស្អិតល្មួតមិនងាយនឹងចាយទ្រព្យ, កំណាញ់ក្រៅតម្រា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្វីការ[ស្វី-កា]ការទទួលយក; សញ្ញា, សន្យា, ការធ្វើប្ដេជ្ញា, ពាក្យប្ដេជ្ញា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្វែងកិរិយាសព្ទ·[ស្វែង]ស្វះពន្លះរក; សង្វាតរក; ខំប្រឹងរកឱ្យបានដូចបំណង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្វែងយល់កិរិយាសព្ទ·[ស្វែង-យល់]ខំប្រឹងសង្កេតឬសិក្សាស្រាវជ្រាវ ដើម្បីយល់ដឹងអំពីអ្វីមួយឱ្យច្បាស់លាស់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្វែងរកកិរិយាសព្ទ·[ស្វែង-រក]ខំប្រឹងស្រាវជ្រាវឱ្យបានដូចបំណង, សង្វាតរក, រុករក, ខំប្រឹងស្វះពន្លះរកគ្រប់ច្រកល្ហក :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្វែតបរិវារសព្ទ·[ស្វែត]ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ស្វត ថាៈ ស្វែតស្វត គឺស្វតខ្លាំង, ស្វតក្រៃពេក :មើលអត្ថន័យ ចម្លងតំណ ចែករំលែក