វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

បាយខុន

នាម[បាយ-ខុន]

ឈ្មោះបទភ្លេងខ្មែរមួយមេ សម្រាប់លេងក្នុងមង្គលការអាពាហ៍ពិពាហ៍, គឺលេងនៅវេលាដែលកូនប្រុសស្រីកំពុងក្រាបផ្ទឹមគ្នាឱ្យពួកញាតិចងដៃ :

មើលអត្ថន័យ
វចនានុក្រម

បាយខុំ

នាម[បាយ-ខុំ]

ឈ្មោះល្បែងមានរន្ធ ១០ក្នុងឈើមានសណ្ឋានទ្រវែងស្រដៀងនឹងពងក្រពើ មានគ្រាប់ ៤២, ដាក់ក្នុងរន្ធ ហៅថា ក្បាលមឿង ឬក្បាលជីមឿង ទាំងពីរខាង ក្នុង ១រន្ធដាក់គ្រាប់ ៥(ជា ១០), រន្ធជាបរិវារ ៨ទៀតក្នុងមួយរន្ធៗ ដាក់គ្រាប់បួនៗ (ជា៣២) ; ពួកក្មេងដែលគ្មានឈើធ្វើក្ដារបាយខុំនោះ នាំគ្នាកាយធ្វើរន្ធលេងផ្ទាល់នឹងដី :

មើលអត្ថន័យ
វចនានុក្រម

បាយតម្រាំ

នាម[បាយ-ដំ-រ៉ាំ]

បាយដែលដាក់ត្រាំក្នុងទឹកអស់ ១យប់ហើយលាយបរិភោគក្នុងវេលាព្រឹក រាប់ថាជាអាហារនាំឱ្យត្រជាក់ស្រួលខ្លួន តាមទម្លាប់អ្នកត្រូវការប្រើ។

មើលអត្ថន័យ
វចនានុក្រម

បាយបត្តបូរ

នាម[បាយ-ប័ត-ត្បូ]

បាយបំពេញបាត្រ (បាយរាប់បាត្រ) ឬបាយសម្រាប់បំពេញបាត្រ គឺបាយដែលទាយកគេយកបម្រុងនឹងថែមក្រែងភិក្ខុសង្ឃខ្វះខាតឆាន់មិនគ្រាន់។ ហៅម្យ៉ាងថា បាយបិតបូរ "បាយសម្រាប់បំពេញផលឱ្យប្រេត" គឺបាយដែលទាយកប្រគេនភិក្ខុសង្ឃ ហើយឧទិ្ទសផលបុណ្យជូនទៅបុគ្គលដែលចែកឋានទៅកាន់បរលោកហើយ។

មើលអត្ថន័យ
វចនានុក្រម

បាយព្រលឹង

នាម[បាយ-ព្រ-លឹង]

បាយដំណើបដាក់ក្នុងដូងខ្ចី ប្រើក្នុងការមង្គលកោរជុកជាដើមសម្រាប់ឱ្យសាមីខ្លួនអ្នកទទួលមង្គលបរិភោគដោយសន្មតថា ចម្រើនព្រលឹងឱ្យមានសេចក្ដីសុខយឺនយូរ (ធ្វើតាមលទ្ធិព្រាហ្មណ៍)។

មើលអត្ថន័យ
វចនានុក្រម

បាយសិង្ឃាដក៍

នាម[បាយ-សិង-ឃាត]

ឈ្មោះដុំបាយតូចៗបួនដុំដែលដាក់ទើរលើមាត់ឆ្នាំងដាំថ្នាំរំងាប់រោគ ប្រើជាគ្រឿងប្រសិទ្ធីថ្នាំឆ្នាំងឱ្យពូកែ (ប្រើតាមតម្រាគ្រូថ្នាំ)។

មើលអត្ថន័យ
វចនានុក្រម

បាយសី

នាម[បាយ-សី]

កំណាត់ដើមចេកមានដោតជើងដាក់បញ្ឈរមានរមូរស្លឹកចេកសណ្ឋានម្រាមដៃដោតជាថ្នាក់ៗ មាន ៣ថ្នាក់ ឬ ៥ថ្នាក់, ៧ថ្នាក់, ៩ថ្នាក់ មានដោតផ្កាលាយចម្រុះ, មានដាក់បាយព្រលឹងឬលាជ ដែលហៅថា បាយសី គឺបាយស្រី ឬបាយសិរី តម្កល់ត្រង់ខាងលើកំពូល, បែបនេះហៅថា បាយសីធំ។

មើលអត្ថន័យ
វចនានុក្រម

បាយស្រី

នាម[បាយ-ស្រី]

ឈ្មោះគ្រឿងមង្គលការអាពាហ៍ពិពាហ៍មានរបៀបដាក់បាយនិងភោជនាហារច្រើនមុខក្នុងតៀបទាំងគូឆ្វេងស្ដាំ មានអ្នកកាន់ដាវរាំបើកគ្របតៀបទាំងនោះ ក្នុងវេលាដែលកូនប្រុសស្រីកំពុងក្រាបផ្ទឹមគ្នាចងដៃសម្រេចមង្គលការ :

មើលអត្ថន័យ