វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

ប្រព័ន្ធនិយោជន៍

នាម[ប្រ-ពាន់-និ-យោច]

ប្រព័ន្ធគ្រប់គ្រងបុគ្គលិកដោយផ្អែកលើសមត្ថភាព បទពិសោធការងារ ចំណេះដឹងចំណេះធ្វើ និងទៅតាមទំនួលខុសត្រូវរបស់បុគ្គលិកម្នាក់ៗសំដៅជំរុញផលិតភាពការងារ។

មើលអត្ថន័យ
វចនានុក្រម

ប្រព័ន្ធផ្សព្វផ្សាយ

នាម[ប្រ-ពាន់-ផ្សប់-ផ្សាយ]

ប្រព័ន្ធនៃដំណឹងនិងព័ត៌មាន ដូចជាកាសែត ទស្សនាវដ្ដី វិទ្យុ និងទូរទស្សន៍ជាដើម ដែលផ្សព្វផ្សាយដល់មហាជន។

មើលអត្ថន័យ
វចនានុក្រម

ប្រព័ន្ធពហុបក្ស

នាម[ប្រ-ពាន់-ពៈ-ហុ-ប៉័ក]

ប្រព័ន្ធនយោបាយនៃលទ្ធិប្រជាធិបតេយ្យដែលមានគណបក្សនយោបាយច្រើនចូលរួមក្នុងសកម្មភាពនយោបាយឬក្នុងការដឹកនាំប្រទេស។

មើលអត្ថន័យ
វចនានុក្រម

ប្រព័ន្ធព្រះអាទិត្យ

នាម[ប្រ-ពាន់-ព្រះ-អា-ទិត]

សមូហកម្មនៃព្រះអាទិត្យនិងភពនានាដែលមានគន្លងនៅជុំវិញព្រះអាទិត្យ។ ប្រព័ន្ធព្រះអាទិត្យមានភពប្រាំបីគឺ ភពពុធ ភពសុក្រ ភពផែនដី ភពអង្គារ ភពព្រហស្បតិ៍ ភពសៅរ៍ ភពអ៊ុយរ៉ានុស និងភពណិបទូន។

មើលអត្ថន័យ