វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

ពាក្យកាត់

នាម[ពាក-កាត់]

(ព.សា.) កន្សោមពាក្យឬឃ្លាដែលត្រូវបានលុបផ្នែកខ្លះចេញ ដើម្បីសម្រួលដល់ការនិយាយ ដូចជា មកហូបបាយ! នៅត្រឹមតែពាក្យ មកបាយ! ជាដើម។

មើលអត្ថន័យ
វចនានុក្រម

ពាក្យកំព្រា

នាម[ពាក-កំ-ព្រា]

ពាក្យទោលឯកឯង គឺពាក្យដែលមានតែអក្សរមួយតួគត់ ឥតមានព្យព្ជានៈណាមួយជាតួប្រកបផងឡើយដូចជា ក (កមនុស្ស, កកើត, កដៃ ...); ខ (ខ១, ខ២; ត្រីខ ...); គ (ដើមគ, មនុស្សគ); ង (ងស្ទើតឡើង); ច (ចឈើ, ឆ្នាំច ...); ឆ (ឆបោក, ឆច្រមុះគោ); ញ (ដើមញ, ដោះញ); ដ (ទូកដ); ត (តភ្ជាប់, តដៃ, តទៅ); ទ (ទសម្រាប់ដាក់ឱ្យទឹកហូរ); ព (ពកូន); ល (លមើល); ស (សម្បុរ) ជាដើមនេះហៅថា ពាក្យកំព្រា គឺពាក្យទោល។ សព្វថ្ងៃនេះ, ខ្មែរយើងពិបាកប្រើពាក្យកំព្រាទាំងប៉ុន្មាននោះណាស់ ដូចជាត្រូវសរសេរ លើកដាក់លើក (លើកដាក់លើ-ក), ទូកង (ទូក-ង), កុកសក (កុក-ស-ក), លូកល (លូក-ល)។ល។ បើមិនប្រើគំនូស (-) នេះរាំង តើគេមិនអានថា លើកដាក់-លើក, ទូ-កង, កុក-សក, លូ-កល ទៅវិញទេឬ? កាលពី គ.ស. ១៩១៤ព.ស. ២៤៥៨គណៈកម្មការតែងវចនានុក្រមខ្មែរបានព្រមព្រៀងបង្កើតសញ្ញាមួយបែបឱ្យឈ្មោះថា អឌ្ឍចន្ទ "ព្រះចន្ទកន្លះភាគ" មានរូបសណ្ឋានស្រដៀងនឹងព្រះចន្ទចំណិតដូង ប៉ុន្តែមិនផ្ងារឡើងលើទេ ត្រូវប្រើផ្កាប់គ្របលើ ពាក្យកំព្រា, បានប្រើខ្លះបណ្ដើរទៅហើយ, ក៏ស្រាប់តែមានខ្មែរខ្លះគ្នាឯងនេះ កើតមានសេចក្ដីក្រហាយប្ដឹងផ្ដល់ឡើង អឌ្ឍចន្ទ នោះក៏ត្រូវវិនាសទៅ។ គួរឱ្យនឹកស្ដាយក្រៃលែងស្ដាយ; កាលណាសរសេរត្រូវប្រទះលើ ពាក្យកំព្រា ណាមួយ ដែលត្រូវតែប្រើសញ្ញា (-) នេះផ្សំផងទើបកើតនោះ ក៏នាំឱ្យនឹកដល់ អឌ្ឍចន្ទ ដែលវិនាសបាត់ដូចជា ស្លាប់ទៅហើយនោះជាដរាប។ យើងមានសង្ឃឹមថា ចំណេរកាលតទៅ, អស់លោកអ្នកអក្សរសាស្ត្រ ដែលស្រឡាញ់ពេញអធ្យាស្រ័យចំពោះអក្សរ ភាសាជាតិ គង់នឹងជំនុំបង្កើតសញ្ញាបែបណាមួយសម្រាប់ប្រើដាក់លើ ពាក្យកំព្រា ទាំងប៉ុន្មាននោះពុំខានឡើយទេដឹង? ...។

មើលអត្ថន័យ
វចនានុក្រម

ពាក្យស្លោក

នាម[ពាក-ស្លោក]

កម្រងពាក្យខ្លីៗងាយចងចាំដែលមានខ្លឹមសារទាក់ទងនឹងការអប់រំ ការឃោសនា ការបញ្ចុះបញ្ចូលឱ្យគាំទ្រ ឬជំរុញឱ្យធ្វើអ្វីមួយក្នុងបរិបទនយោបាយ ពាណិជ្ជកម្ម សាសនា ជាដើម ហើយអាចមានតម្លៃស្របទៅតាមសម័យកាល :

មើលអត្ថន័យ